នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ធ្វើទស្សនកិច្ចការងារនៅទីស្នាក់ការ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស

(VOVWORLD) - ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការ GCC លោក Jassim Muhammad Al-Budaiwi នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្ត ទុកដាក់យ៉ាងខ្លាំងដល់ការជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅ មកជាមួយ GCC និងប្រទេសជាសមាជិកនានា ហើយសង្កត់ធ្ងន់ថា វៀតណាមត្រៀម ខ្លួនជាស្រេចធ្វើជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយ GCC។

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ធ្វើទស្សនកិច្ចការងារនៅទីស្នាក់ការ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយអគ្គលេខាធិការ GCC
លោក Jassim Muhammad Al-Budaiwi។ (រូបថត៖ VOV)
បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) និងបំពេញទស្សនកិច្ចនៅព្រះ រាជាណាចក្រអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី ១៩ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រុមប្រឹក្សាសហ ប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC); ជួបជាមួយអគ្គលេខាធិការ GCC លោក Jassim Muhammad Al-Budaiwi ហើយធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុ ស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងលេខាធិការដ្ឋាន GCC។
ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការ GCC លោក Jassim Muhammad Al-Budaiwi នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្ត ទុកដាក់យ៉ាងខ្លាំងដល់ការជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅ មកជាមួយ GCC និងប្រទេសជាសមាជិកនានា ហើយសង្កត់ធ្ងន់ថា វៀតណាមត្រៀម ខ្លួនជាស្រេចធ្វើជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយ GCC។
អគ្គលេខាធិការ GCC លោក Jassim Muhammad Al-Budaiwi បានសម្តែងនូវសេចក្តីសោមនស្សរីករាយនៅពេលទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមដំបូងដែលមកបំពេញទស្សនកិច្ចនៅទីស្នាក់ការ GCC ហើយបានអះអាងថា ប្រទេសឈូងសមុទ្រពែក្សទាំង៦ មានទំនាក់ទំនងល្អប្រសើរជាមួយវៀតណាម ហើយ ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ; សន្យាគាំទ្រ យ៉ាងសកម្មចំពោះវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជា សមាជិកលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ