នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ចប់ដំណើរចចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនៅកាណាដា

(VOVWORLD) - នារាត្រីថ្ងៃទី១១ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវិលត្រឡប់មកដល់អាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយបញ្ចប់ដំណើរទស្សនកិច្ចចូលរូមកិច្ចប្រជុំកំពូល G7 បើកទូលាយនិង បំពេញទស្សនកិច្ចនៅកាណាដាប្រកបដោយជោគជ័យតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ។
នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ចប់ដំណើរចចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនៅកាណាដា - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ចប់ដំណើរចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនិងបំពេញទស្សនកិច្ចនៅ កាណាដា

ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែមិថុនានៃកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បាននាំចេញការផ្តួតផ្តើមគំនិតនៃការបង្កើត "វេទិកាសហ ប្រតិបត្តិការអភិវឌ្ឍន៍បើកទូលាយរវាងបណ្តាប្រទេស G7 និង ប្រទេសឆ្នេរសមុទ្រ ស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកំពស់ទឹកសមុទ្រ និង ការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ" ព្រមទាំងស្នើឲ្យក្រុមប្រទេស G7 ជំរុញឱ្យមានការបង្កើត"យន្តការសហប្រតិបត្តិការតឲ្យក្រុមប្រទេស សាកលស្តីពីការកាត់បន្ថយកាកសំណល់ ផ្លាស្ទិច" ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc បានជួប ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។ ភាគីទាំងពីរ បានឯកភាពគ្នាលើវិធានការជំរុញទំនាក់ទំនងខាងនយោបាយ-ការទូត ពាណិជ្ជ កម្ម - វិនិយោគនិងអភិវឌ្ឍន៍ផងដែរ។

ដំណើរចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ និងបំពេញទស្សនកិច្ចនៅ កាណាដារបស់លោក Nguyen Xuan Phuc បន្តបញ្ជាក់ពីឋានៈដ៏សំខាន់ របស់វៀតណាមនៅលើឆាកអន្តរជាតិហើយបានផ្តល់ឱកាសថ្មីសម្រាប់ទំនាក់ ទំនងរវាងវៀតណាមនិងកាណាដា។ ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីវៀតណាមក៏បានអះអាងពីតួនាទីនិងការទទួលខុសត្រូវខ្ពស់របស់វៀតណាមក្នុងការដោះស្រាយបញ្ហានៅលើសកលលោកនាបច្ចុប្បន្ន ក៏ដូចជារួម ចំណែកក្នុងការធានាសុខសន្តិភាព វិបុលភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ