នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរ៉ូម៉ានីលោកស្រី Monica Gheorghita ដែលកំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការដែល ក្រសួងការបរទេសរូម៉ានីបានសហការយ៉ាងល្អជាមួយភាគីវៀត ណាម ដើម្បីរៀបចំនូវដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់រូម៉ានីរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc នាពេលកន្លងទៅ។ លោកនាយករដ្ឋមន្ត្រីវៀត ណាម បានស្វាគមន៍ក្រសួងការបរទេសនិងក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរដែលបានអនុវត្តជាក់ស្តែងនូវវិធានការជាច្រើន ដើម្បីបញ្ជាក់នូវលទ្ធផលទទួលបានពីដំណើរទស្សនកិច្ចនៅរូម៉ានីរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងនោះមានកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនដែលភាគីទាំងពីរបានចុះហត្ថលេខា។ វៀតណាមចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយរូម៉ានីក្នុងគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងវិស័យជាច្រើនទៀត។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណចំពោះរូម៉ានីដែលបានប្តេជ្ញាចិត្តក្នុងការគាំទ្រ វៀតណាមនិងសហភាពអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - EU (EVFTA) យ៉ាងឆាប់ៗ ហើយសង្ឃឹមថា សហភាពអឺរ៉ុបនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងរយៈពេលនៃអាណត្តិកាន់ដំណែងជាប្រធាន EU របស់រ៉ូម៉ានីលើកនេះតែម្តង។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការក្នុងវិស័យពលកម្ម ដែលជាទិសដៅសហប្រតិបត្តិការដ៏មានសក្តានុពលរបស់ប្រទេសទាំងពីរផងដែរ។

ចំណែកឯរដ្ឋលេខាធិការ ក្រសួងការបរទេសរ៉ូម៉ានី លោកស្រី លោកស្រី Monica Gheorghita បានមានប្រសាសន៍ថា រដ្ឋាភិបាលរូម៉ានីចង់ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាមលើវិស័យជាច្រើន។ មិនត្រឹមតែក្នុងក្របខ័ណ្ឌនរដ្ឋាភិបាលប៉ុណ្ណោះទេ រូម៉ានីថែមទាំងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរលើវិស័យជាច្រើនទៀតផង។ រដ្ឋលេខាធិការក្រសួងបរទេសរ៉ូម៉ានីលោកស្រី Monica Gheorghita បានមានប្រសាសន៍បន្តថា លោកស្រីបានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សរបស់វៀតណាមដើម្បីនាំពលករទៅកាន់ទ្វីបអឺរ៉ុបហើយនេះគឺជាវិស័យដែលរូម៉ានីចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ