នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ បង្កើតយន្តការមានលក្ខណៈពិសេសដើម្បីទីក្រុងហូជីមិញអភិវឌ្ឍន៍

(VOVWORLD) -នាព្រឹកថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងជាលេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល បានអញ្ជើញជាអធិបតីជំនួបធ្វើការរជាមួយគណៈកម្មាធិការបក្សទីក្រុងហូជីមិញស្ដីពីលទ្ធផលអនុវត្តសេចក្ដីសម្រេចរបស់ការិយាល័យនយោបាយស្ដីពីទិសដៅ ភារកិច្ចអភិវឌ្ឍន៍ទីក្រុងហូជីមិញដល់ឆ្នាំ ២០២០។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ បង្កើតយន្តការមានលក្ខណៈពិសេសដើម្បីទីក្រុងហូជីមិញអភិវឌ្ឍន៍ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc 

នាព្រឹកថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងជាលេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល បានអញ្ជើញជាអធិបតីជំនួបធ្វើការរជាមួយគណៈកម្មាធិការបក្សទីក្រុងហូជីមិញស្ដីពីលទ្ធផលអនុវត្តសេចក្ដីសម្រេចរបស់ការិយាល័យនយោបាយស្ដីពីទិសដៅ ភារកិច្ចអភិវឌ្ឍន៍ទីក្រុងហូជីមិញដល់ឆ្នាំ ២០២០។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋបានវាយតម្លៃខ្ពស់លើសមិទ្ធិផលសេដ្ឋកិច្ច សង្គមកិច្ចរបស់ទីក្រុងហូជីមិញ។ នាបច្ចុប្បន្ន ទីក្រុងគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតនៃប្រទេសទាំងមូល ហើយជាតំបន់សេដ្ឋកិច្ចសំខាន់នៅភូមិភាគខាងត្បូងវៀតណាម។ លោក Nguyen Xuan Phuc បានឲ្យដឹងថា ទីក្រុងហូជីមិញគប្បីបន្តសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរថ្មីយន្តការគោលនយោបាយមានលក្ខណៈពិសេសសម្រាប់ទីក្រុង ជាពិសេសគឺទីក្រុងហូជីមិញជាមួយប្រទេសទាំងមូល និងតំបន់សេដ្ឋកិច្ចសំខាន់នៅភូមិភាគខាងត្បូងវៀតណាម ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ពង្រីកប្រៀបខ្លាំង និងបង្កើតឡើងគ្រឹះស្ថានដ៏រឹងមាំសម្រាប់ទីក្រុងហូជីមិញអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ