នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស

(VOVWORLD) -នាល្ងាចថ្ងៃទី ២៧ ធ្នូ នៅ ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Choi Young Jo
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស  - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស 

នាល្ងាចថ្ងៃទី ២៧ ធ្នូ នៅ ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Choi Young Joo ប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង វៀតណាម និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Panko-សហគ្រាសកូរ៉េខាងត្បូងដែលកំពុងដំណើរការគម្រោងការណ៍តម្បាញកាត់ដេរនៅភាគកណ្ដាលវៀតណាម។ អញ្ជើញថ្លែងមតិនៅ ទីនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសមកវៀតណាម ក្នុងនោះ មានសហគ្រាសកូរ៉េខាងត្បូង។ លោក ក៏បានស្នើឲ្យលោក Choi Young Joo បន្តគាំទ្រ ជំរុញសកម្មភាពជួបប្រាស្រ័យ និងសហប្រតិបត្តិការរវាងសហគ្រាសកូរ៉េខាងត្បូងជាមួយវៀតណាម។ នាល្ងាចថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Cameroon លោក Lejeune Mbela Mbela។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ហើយស្នើឲ្យរដ្ឋាភិបាល Cameroon យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការណ៍នាពេលបច្ចុប្បន្នរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ