នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុប

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្ដរជាតិ  Vienna ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអូទ្រីស។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងសហគមន៍វៀតណាមនៅប្រទេសអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុប។

អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី ភរិយានិងគណៈប្រតិភូវៀតណាម នៅឯព្រ លានយន្តហោះ មានតំណាងរដ្ឋាភិបាលអូទ្រីស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អូទ្រីស លោក  Le Dung តំណាងសហគមន៍វៀតណាមនៅប្រទេសអូទ្រីសនិងបណ្ដាប្រទេសនៅអឺរ៉ុប;  ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាននៅក្នុងប្រទេសអូទ្រីសផងដែរ។

នាយប់ថ្ងៃទី ១៤ ខែតុលា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅប្រទេសអូទ្រីស និងបណ្តាប្រ ទេសនៅអឺរ៉ុប។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សហ គមន៍ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញរបស់ប្រ ទេសជាតិឡើយ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុប - ảnh 2លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

បក្សនិងរដ្ឋាភិបាលវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិនៅក្រៅប្រទេស។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានបំណងថា៖ “ទ្វីបអឺរ៉ុបមានការអភិវឌ្ឍន៍ដ៏ធំធេងក្នុងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហើយនេះគឺជាលក្ខណៈងាយស្រួលសម្រាប់ប្រជាជនសិក្សាស្រាវជ្រាវនិងអភិវឌ្ឍនិង រួមចំណែកអភិ វឌ្ឍន៍ប្រទេសជាតិ។ មុនបង្អស់ ជំនាន់វ័យក្មេង ត្រូវព្យាយាមរៀនសូត្រដើម្បីមានចំណេះដឹងបន្ថែម រួមវិភាគទានកសាងប្រទេស។ មាតុប្រទេសស្វាគមន៍ ប្រជាជនទាំងអស់ដែលជានិច្ចកាលមានការចូលរួមចំណែកក្នុងប្រទេស។ សូមឲ្យបងប្អូនមា មីង បន្តអប់រំឲ្យកូនចៅអំពីប្រពៃណីគ្រួសារនិងប្រទេសជាតិដើម្បីមានជំនឿរឹងមាំអំពីប្រទេសមួយមានការខិតខំប្រឹងប្រែងរៀនសូត្រ  រួមចំណែកដល់គ្រួសារ ដល់ជីវ ភាពប្រចាំថ្ងៃនិង កសាងប្រទេសជាតិ”។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុប - ảnh 3សហគមន៍វៀតណាមនៅអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនសប្បាយរីករាយទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងចូលរួមពិធីទទួលស្វាគមន៍ជាផ្លូវការនិងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូទ្រីស លោក Sebastian Kurz; ធ្វើជាសាក្សីក្នុងរបៀបវារៈសហប្រតិបត្តិការមួយចំនួននិងចូលរួមសន្និសីទសារព័ត៌មានរួម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  នឹងអញ្ជើញជួបសវនាការជាមួយប្រ ធានរដ្ឋសភាអូទ្រីស; ជួបសម្តែងការគួរសមលោកប្រធានាធិបតីអូទ្រីស; ចូលរួមនិងថ្លែងនៅវេទិកាធុរកិច្ចវៀតណាម - អូទ្រីសនិងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអូទ្រីសជាសកម្មភាពចាប់ផ្តើមនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ