នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយគណៈកម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៧ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតី រួមជាមួយបណ្តាឧបនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅបណ្ដាអង្គភាពអាជីវកម្ម ដោយគោលបំណង ជួយដោះស្រាយបញ្ហាលំបាកនិងឧបសគ្គដែលកំពុងជួបប្រទះ ក្រោយរយៈពេល ១០ ខែ ដែលគណៈកម្មការបានដំណើរការជាផ្លូវការ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយគណៈកម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋ - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី 

ថ្លែងនៅក្នុងពិធី  នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ថា នៅឯមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ បានកំណត់ការបែងចែកមុខងារគ្រប់គ្រងរដ្ឋនិងមុខងារអាជីវកម្មដាច់ដោយឡែកពីគ្នា។ ហេតុដូច្នេះហើយ ការអនុ វត្តគោលនយោបាយរបស់បក្សនិងរដ្ឋនោះ រដ្ឋាភិបាលបានបង្កើតគណៈ កម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋ។  គណៈកម្មាធិការនេះ បានដំណើរការសកម្មភាពជាផ្លូវការ ចាប់ពីថ្ងៃទី ៣០ ខែ កញ្ញាឆ្នាំ ២០១៨។ ក្នុងរយៈពេល ១០ ខែនៃការប្រតិបត្ដិការនោះ គណៈកម្មាធិបានទទួលអង្គភាពអាជីវកម្ម និងអគ្គក្រុមហ៊ុនរដ្ឋចំនួន ១៩ ហើយបានដោះស្រាយ រាល់បញ្ហាលំបាកនិងឧបសគ្គក្នុងអំឡុងពេលប្រតិបត្តិការរបស់អង្គភាពអាជីវកម្មនិងអគ្គក្រុមហ៊ុនទាំងអស់នេះផងដែរ។ 

ឆ្លៀតឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានតម្រូវឱ្យថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា ធ្វើការពិភាក្សាគ្នាតាមទិសលុបបំបាត់ការលំបាកនិងបង្កលក្ខណៈងាយស្រួលសម្រាប់គណៈកម្មាធិការ ប្រព្រឹត្តនូវសកម្មភាពប្រកបដោយប្រសិទ្ធភាពបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ