នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Kim Hack Yong

(VOVWORLD) - ក្នុងជំនួបជាមួយប្រធានក្រុមសមាជិក សភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Kim Hack Yong ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៣ ខែមិថុនា នៅទីស្នាក់ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា: វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Kim Hack Yong - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Kim Hack Yong (រូបថតៈ chinhphu.vn)

ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏មានបំណង រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យឡើងកម្ពស់ថ្មី។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាទាក់ទងនឹងសហគ្រាសរបស់កូរ៉េខាងត្បូងនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីវៀតណាមសង្ឃឹមថា កូរ៉េខាងត្បូងនឹងបន្តជួយឧបត្ថម្ភវៀត ណាមលើវិស័យមួយចំនួន ដែលក្នុងនោះមានវិស័យសន្តិសុខ ការពារជាតិនិងកីឡា (ជាពិសេសការអភិវឌ្ឍន៍កីឡាបាល់ទាត់តែម្តង)។ ការគាំទ្រនេះ គឺមានតម្លៃខ្លាំងណាស់សម្រាប់ វៀតណាម។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរ ខិតខំប្រឹងប្រែងថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង ដែលមុនដំបូងបង្អស់គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យទទួលបាន ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរំពឹងថាលោក Kim Hack Yong និងក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម នឹងរួមចំណែកបន្ថែមទៀត ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

ចំពោះឯប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក  Kim Hack Yong ចង់ឱ្យភាគីទាំងពីររួមសហការគ្នា ដើម្បីប្រជាជនវៀតណាមដែលរស់នៅកូរ៉េខាងត្បូងនិងប្រជាជនកូរ៉េខាងត្បូងដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមនឹងទទួលបានជីវភាពរស់នៅល្អប្រសើរជាង។ លោករូបនេះបានឲ្យដឹងថែមទៀតថា នៅចុងឆ្នាំនេះ កូរ៉េខាងត្បូងនឹងរៀបចំខួបលើកទី៣០ នៃទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង។ ហេតុដូច្នេះកូរ៉េខាងត្បូងរំពឹងទុកថា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ លោក Kim Hack Yong ក៏បានសម្តែងការប្តេជ្ញាចិត្តរបស់លោកក្នុងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង រួមជាមួយសមាជិកសភាក្នុងក្រុមដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ