នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ គ្រប់គ្រង​ជំងឺ​រាតត្បាត​ឲ្យ​បានល្អ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច សង្គម

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (គណៈកម្មាធិការដឹកនាំ) បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃគណៈកម្មាធិការជាតិដឹកនាំជាមួយគណៈកម្មាធិការដឹកនាំនៃខេត្ត-ក្រុងចំនួន ៦៣ ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ គ្រប់គ្រង​ជំងឺ​រាតត្បាត​ឲ្យ​បានល្អ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច សង្គម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VGP)

អញ្ជើញថ្លែងបើកកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ ១៩ កំពុងស្ថិតក្រោមការគ្រប់គ្រងនៅទូទាំងប្រទេស ហើយវិស័យសេដ្ឋកិច្ចសង្គមត្រូវបានស្ដារឡើងវិញជាជំហានៗ។ ទោះជាយ៉ាងណាក៏ដោយ នាប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ។  ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីបានស្នើ ឱ្យគ្រប់គ្រងជំងឺរាតត្បាតយ៉ាងតឹងរ៉ឹង ហើយខិតខំប្រឹងប្រែងនៅត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២១ ត្រូវសម្រេចឲ្យបានការចាក់វ៉ាក់សាំងដូសទី ២ ជូនពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ ព្រមទាំងចាក់វ៉ាក់សាំងដូសជំរុញទី ៣ ជូនក្រុមអាទិភាព ព្រមទាំងខិតខំប្រឹងប្រែងនៅត្រឹមថ្ងៃទី ៣១ មករា ឆ្នាំ ២០២២ ត្រូវចាក់វ៉ាក់សាំងគ្រប់ចំនួន ២ ដូសជូនកុមារដែលមានអាយុពី ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ។

ទាក់ទងនឹងវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនាពេលខាងមុខនោះ នាយករដ្ឋមន្ត្រី លោកPham Minh Chinh បានស្នើឲ្យ ស្ថាប័ន ខេត្ត ក្រុងនានាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដោយផ្អែកលើសសរស្តម្ភទាំងបី និងរូបមន្តដែលបានកំណត់ដូចជា៖  ណែនាំឲ្យប្រជាជនធ្វើតេស្តដោយខ្លួនឯង; អនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង ដោយធានាលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាព សមស្របនិងប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំនះពុះពារលើឧប្បត្តិហេតុទាក់ទងនឹងវ៉ាក់សាំងក្នុងរយៈពេលកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ