នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្តទន្លេក្រហម

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែកក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បាន អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្តទន្លេ ក្រហម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្តទន្លេក្រហម - ảnh 1នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបាន ពិភាក្សា និងកសាងផែនការមេសម្រាប់តំបន់ដីសណ្តទន្លេក្រហម ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមួយនឹងការត្រិះរិះយុទ្ធសាស្ត្រ ចក្ខុវិស័យ រយៈពេលវែង ដោយផ្តោតលើការជំរុញការអភិវឌ្ឍឧស្សាហកម្ម សេវាកម្មទំនើប កសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ សរីរាង្គវិលជុំ ដោយផ្អែកលើការអនុវត្តយ៉ាង ខ្លាំងក្លានូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា; ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍនិងការអនុវត្ត វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់។
ទាក់ទងនឹងការតំរង់ទិសផែនការមេអភិវឌ្ឍន៍មួយចំនួនសម្រាប់តំបន់ដីសណ្ដទន្លេក្រហមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ យោងតាមអង្គប្រជុំ ការអភិវឌ្ឍ តំបន់ដីសណ្ដទន្លេក្រហមមានទិសដៅធំៗចំនួន ៣ ក្រុម។ ទី១ រៀបចំបរិយាកាស អភិវឌ្ឍន៍សម្រាប់តំបន់ ដោយភ្ជាប់ជាមួយច្រករបៀងសេដ្ឋកិច្ចចំនួន ៤ - តំបន់កម្លាំង ចលករ ទីក្រុង និងប៉ូលកំណើនចំនួន ៤ និងអនុតំបន់សេដ្ឋកិច្ចចំនួន ២។ ទីពីរ អភិវឌ្ឍន៍ផ្នែកនិងវិស័យសំខាន់ៗចំនួន ៨ ដោយផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម ទំនើប ជាមួយនឹងគុណសម្បត្តិប្រកួតប្រជែងនៃតំបន់; សេវាកម្មដែលមានមាតិកា បច្ចេកវិជ្ជាខ្ពស់ក្នុងវិស័យទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន ហិរញ្ញវត្ថុ - ធនាគារ ភស្តុភារកម្ម ការអប់រំបណ្តុះបណ្តាល និងសុខាភិបាល ដោយផ្សារភ្ជាប់ជាមួយនឹងការ អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទី៣ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍អន្តរតំបន់ដ៏សំខាន់ ដូចជា៖ ផ្លូវល្បឿនលឿនអន្តរតំបន់ និងក្នុងតំបន់ ផ្លូវរថភ្លើងល្បឿនលឿន កំពង់ផែសមុទ្រ និងអាកាសយានដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ