នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា ម៉ាឡេស៊ី និងវៀតណាមនឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយ នឹងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Dato' Seri Utama Haji Mohamad Bin Haji Hasan។ (រូបថត៖ VGP)
នារសៀលថ្ងៃទី៤ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Dato' Seri Utama Haji Mohamad Bin Haji Hasan ដែលកំពុងបំពេញទស្សន កិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងវៀតណាម និងម៉ាឡេស៊ី ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព និងយូរអង្វែង; មានបំណងចង់បន្តនាំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ; ស្នើឲ្យម៉ាឡេស៊ីជួយគាំទ្រវៀតណាម ក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ និងបើកទ្វារចំហទទួលផលិតផលហាឡាល់ របស់វៀតណាមចូលមកម៉ាឡេស៊ី។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ក្រសួងការពារជាតិនៃ ប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក្នុងតំបន់ និងលើពិភពលោក; គាំទ្រទីភ្នាក់ ងារអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសទាំងពីរ ពង្រឹងការសម្របសម្រួលក្នុងការ ផ្លាស់ប្តូរព័ត៌មាន និងការតស៊ូប្រយុទ្ធប្រឆាំងបទល្មើស; កិច្ចសហប្រតិបត្តិការបណ្តុះ បណ្តាល; ការជួយឧបត្ថម្ភនាវានេសាទ និងអ្នកនេសាទរបស់គ្នាដែលជួបគ្រោះថ្នាក់ នៅសមុទ្រ; ស្រាវជ្រាវ និងពង្រីកវិស័យសហប្រតិបត្តិការសក្ដានុពល ដូចជាឧស្សាហ កម្មការពារជាតិ ភស្តុភារ និងពេទ្យយោធា...
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា ម៉ាឡេស៊ី និងវៀតណាមនឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយ នឹងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗនេះ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីបានឲ្យដឹងថា ក្រសួងការពារជាតិនៃ ប្រទេសទាំងពីរនឹងបង្កើតយន្តការពិគ្រោះយោបល់ -សន្ទនាក្នុងពេលឆាប់ៗនេះ; ពង្រឹង កិច្ចសហប្រតិបត្តិការរវាងអង្គទ័ព; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំង ពីរមានប្រៀបខ្លាំង និងតម្រូវការដូចជា ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ភស្តុភារ ពេទ្យយោធា ការជួយសង្គ្រោះ; ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមក យ៉ាងសកម្មនៅវេទិកាសន្តិសុខក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ