នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង

(VOVWORLD) - ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម COP26 បានបង្ហាញយ៉ាងខ្លាំងក្លានូវសារអំពីប្រទេសវៀតណាមមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មរួមដៃគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលអំពីការប្រែប្រួលអាកាសធាតុ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចាកចេញពីទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទ COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង (រូបថត៖ TTXVN)

នាថ្ងៃទី ៣១ ខែតុលា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទលើកទី ២៦ នៃបណ្ដាភាគី ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងនាយករដ្ឋមន្ត្រីបារាំងលោក Jean Castex។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួម COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា បន្ទាប់មកនឹងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា។

ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម COP26 បានបង្ហាញយ៉ាងខ្លាំងក្លានូវសារអំពីប្រទេសវៀតណាមមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មរួមដៃគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលអំពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់វៀតណាម ក៏ដូចជាការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្នក្នុងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ដំណើរទស្សនកិច្ចការងារ នៅចក្រភពអង់គ្លេស និងដំណើរទស្សនកិច្ចការងារជាផ្លូវការនៅប្រទេសបារាំងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងរួមចំណែកក្នុងការពង្រឹងទំនុកទុកចិត្តផ្នែកនយោបាយ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីឲ្យកាន់តែស៊ីជម្រៅលើគ្រប់ជ្រុងជ្រោយ ហើយរួមចំណែកនាំទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រទាំងពីរនេះឲ្យកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យនយោបាយ ការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ សន្តិសុខ និងការពារជាតិ។

ដំណើរទស្សនកិច្ចនេះបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគីក្នុងទំនាក់ទំនងកិច្ចការបរទេស ធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការ ហើយថែមទាំងជាដៃគូគួរឲ្យជឿទុកចិត្ត ប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ