នាយករដ្ឋមន្ត្រីវៀតណាមជួបប្រាស្រ័យអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Airbus

នាយករដ្ឋមន្ត្រីវៀតណាមជួបប្រាស្រ័យអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Airbus - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបប្រាស្រ័យអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Airbus

(VOV)_នារសៀលថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម
លោក  Nguyen Tan Dung បានអញ្ជើញជួបប្រាស្រ័យអគ្គនាយក​សម្ព័ន្ធក្រុមហ៊ុន
 Airbus លោក Thomas Enders ដែលកំពុងបំពេញទស្សនកិច្ចនៅ​វៀតណាម និង
ចូលរួមពិធីទទួល យន្តហោះជំនាន់ថ្មី A350-900 XWB ដោយ  Airbus ផលិត របស់
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ( VNA) ។ ​លោកនាយករដ្ឋមន្ត្រី Nguyen
Tan Dung បានស្នើអោយសម្ព័ន្ធ​ក្រុមហុន  ​Airbus ជាមួយ VNA អនុវត្តកិច្ចសន្យា
យ៉ាងម៉ត់ចត់ និងកសាងយុទ្ធសាស្ត្រ​សហប្រតិបត្តិការក្នុងរយៈបេលយូរអង្វែង។
 តាមនោះ  Airbus បន្តជួយឧបត្ថម្ភ​វៀតណាមក្នុងការបណ្ដុះបណ្ដាប្រភពធនធានមនុស្ស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស…លៗ

          លោក Thomas Enders បានអះអាងថា៖    សម្ព័ន្ធក្រុមហ៊ុន Airbus ​យកចិត្ត
ទុកដាក់ជាច្រើន ចំពោះទីផ្សារ ក៏ដូចជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ យូរ
អង្វែងជាមួយវៀតណាមព្រមទាំងសន្យាជួយឧបត្ថម្ភបណ្ដាក្រុមហ៊ុនអាកាសចរណ៍​វៀតណាម អភិវឌ្ឍន៍ក្រុមហោះហើរទំនើបៗ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ