នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន

        (VOV)_នារសៀលថ្ងៃទី៤ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង​តូក្យូរ​ ត្រ
ឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទ​ជាន់ខ្ពស់
 មេគង្គ -ជប៉ុន លើកទី៧ និងសកម្មភាពការទូតនានា ប្រកបដោយជោគជ័យ។

        មុននោះ នារសៀលថ្ងៃទី៤ កក្កដា នៅទីក្រុង តូក្យូរ នាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Tan Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន​ លោក ​Shinzo
 Abe ។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពអំពីការរក្សារដំណើរ​បំពេញ
​ទស្សនកិច្ច ជួបសន្ទនានៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ​បង្កើន​ថែម
ទៀតនូវទំនុកទុកចិត្តខាងនយោបាយ។

        ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពស
ហប្រតិបត្តិការជំរុញការអនុវត្តរាល់គំរោងការណ៍សំខាន់ៗ សម្រេចយ៉ាងឆាប់នូវ
ចក្ខុវិស័យរយៈមធ្យម និងយូរអង្វែង អំពីកិច្ចសហប្រតិបត្តិការកសិកម្ម។ នាយក
រដ្ឋមន្ត្រីជប៉ុន សន្យាជួយឧបត្ថម្ភវៀតណាមនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងខាងគុណ
ភាព និងបរិមាណ ឆ្ពោះទៅការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់។ លោក
 Shinzo Abe ក៏បានសន្យាលៃទុកប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ( ODA )
 នៅកំរិតខ្ពស់សំរាប់វៀតណាមអភិវឌ្ឍន៍័និរន្តរភាពផងដែរ។ ថ្លែងមតិក្នុងសន្និសីទ
កាសែត  បន្ទាប់ពីជំនួបសន្ទនាទៅលើ នាយករដ្ឋមន្ត្រី Nguyen Tan Dung   បាន
អោយដឹងថា៖

        “ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះនាយករដ្ឋមន្ត្រីជប៉ុន​ 
លោកShinzo Abe ដែលបានផ្តល់ប្រាក់ទុន ODA ​សំរាប់ វៀតណាម ​លើកទី១ 
ក្នុងឆ្នាំសារពើព័ន្ធ ២០១៥ គឺ ៣ពាន់លានដុល្លារអាមេរិក។ ជាពិសេស លោក
នាយករដ្ឋមន្ត្រីជប៉ុន បានគាំទ្រជួយឧបត្ថម្ភសំរាប់គំរោងការណ៍ មន្ទីរពេទ្យ Cho
 Ray ទី២ដោយមានឈ្មោះ មន្ទីរពេទ្យ មិត្តភាពវៀតណាម-ជប៉ុន។

        នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុង
បណ្ដាវេទិកាតំបន់និងអន្តរជាតិ។​អ្នកដឹកនាំពីររូប​ឯកភាពគ្នា​អំពីសារសំខាន់ នៃ
ការធានាសុវត្តិភាព សន្តិសុខ និង​សេរីភាពនាវាចរណ៍​​អាកាសចរណ៍ ស្នើអោយ
ភាគីទាក់ទិននានាមិនមានសកម្មភាព​​បង្កភាពស្មុគ្រស្មាញ​ថែមទៀត និងបើកទូ
លាយជំលោះនៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ​ជាពិសេសគឺអនុសញ្ញា
អង្គការសហប្រជាជាតិ ស្ដីពីឆ្បាប់សមុទ្រ ១៩៨២ ក៏ដូចជា សេចក្ដីថ្លែងការណ៍
ស្ដីពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការកសាង
ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ