នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបណ្ដាអតីតថ្នាក់ដឹកនាំឡាវ

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបណ្ដាអតីតថ្នាក់ដឹកនាំឡាវ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបណ្ដាអតីតថ្នាក់ដឹកនាំឡាវ

(VOV)_នារសៀលថ្ងៃទី៨កញ្ញា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បន្ទាប់ពីពេល
សន្និសីទកំពូលអាស៊ាន លើកទី២៨-២៩ និងសន្និសីទទាក់ទិននានាបានបញ្ចប់ ​នាយក
​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅជួបសម្ដែង​ការ​គួរសម 
អតីតអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Chummaly Sayasone និង​អតីត
នាយករដ្ឋមន្ត្រីឡាវលោកThongsing Thammavong ។ ក្នុងជំនួបសន្ទនាទាំងនេះ​ នា
យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖​បក្ស រដ្ឋ និងប្រជាជន​វៀត
ណាមជានិច្ចកាលគោរព និងផ្តល់អាទិភាពចំពោះទំនាក់ទំនងវៀតណាម-ឡាវ។​នា
យករដ្ឋមន្ត្រីក៏បានអបអរសាទរ ឡាវបានរៀបចំសន្និសីទកំពូល អាស៊ាន លើកទី២៨-
២៩ និងសន្និសីទទាក់ទិននានា ប្រកបដោយជោគជ័យដោយបន្សល់ទុកនូវចំណាប់​
អារម្មណ៍ដ៏ល្អប្រសើរ ចំពោះប្រទេសអាស៊ាននិងប្រទេសដៃគូទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ