នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមយយអតីតនាយករដ្ឋមន្ត្រីឡាវ

(VOVWORLD) -នារសៀលថ្ងៃទី២២វិច្ឆិកា នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីឡាវលោក Thoongsing Thammavong ។ 
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមយយអតីតនាយករដ្ឋមន្ត្រីឡាវ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមយយអតីតនាយករដ្ឋមន្ត្រីឡាវ 

នារសៀលថ្ងៃទី២២វិច្ឆិកា នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីឡាវលោក Thoongsing Thammavong ។នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ អតីតនាយករដ្ឋមន្ត្រីឡាវលោក Thoongsing Thammavong បានមានការរួមវិភាគទានជាច្រើនចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី  សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ នាយករដ្ឋមន្ត្រី បានអះអាង ថា ក្នុងគោលនយោបាយកិច្ចការបរទេស បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។នាយករដ្ឋមន្ត្រី លោក  Nguyen Xuan Phuc បានអោយដឹងថា៖មិនគ្រាន់តែនៅថ្នាក់មជ្ឈឹមប៉ុណ្ណោះទេ ថែមទាំងនៅថ្នាក់មូលដ្ឋានរបស់វៀតណាម ក៏បានយកចិត្តទុកដាក់ ខំប្រឹងប្រែងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញប្រទេសឡាវកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ