រដ្ឋមន្ត្រីការបរទេសក្រូអាស៊ីវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - ឆ្នាំ ២០២៤ នេះ ជាឆ្នាំប្រារព្ធខួបលើកទី ៣០ ដែលវៀតណាម និងក្រូអាស៊ី បង្កើតទំនាក់ទំនងការទូត (១ កក្កដា ១៩៩៤ -១ កក្កដា ២០២៤)។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី លោក Gordan Grlic Radman អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបខាងត្បូងអំពីសមិទ្ធិផល និងទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

អំពីការអភិវឌ្ឍន៍ និងសមិទ្ធិផលនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងក្រូអាស៊ីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក លោករដ្ឋមន្ត្រី Gordan Grlic Radman បានវាយតម្លៃថា ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកត់សម្គាល់តាមរយៈការផ្លាស់ប្តូរ និងការប្តេជ្ញាចិត្តខ្ពស់ះអំពីសេដ្ឋកិច្ច វប្បធម៌ និងការទូត។ ទាក់ទិននឹងអាទិភាពរបស់ក្រូអាស៊ីចំពោះទំនាក់ទំនងជាមួយវៀតណាមក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ លោករដ្ឋមន្ត្រី Gordan Grlic Radman បានឲ្យដឹងថា៖ ក្រូអាស៊ីមានបំណងបង្កើននិងធ្វើពិពិធកម្មទំនាក់ទំនងជាមួយវៀតណាមលើវិស័យសំខាន់ៗ។

រដ្ឋមន្ត្រីការបរទេសក្រូអាស៊ីវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1វៀតណាម និងក្រូអាស៊ីមានសក្ដានុពលជាច្រើនក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ រូបថត៖ AFP/TTXVN

លោករដ្ឋមន្ត្រី Gordan Grlic Radman បានសង្កត់ធ្ងន់ថា ក្រូអាស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើបញ្ហាសកលលោក គ្រប់ទីកន្លែងដែលប្រទេសទាំងពីរមានផលប្រយោជន៍រួម។ ក្រូអាស៊ីមានបំណងចង់ពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលជាមួយវៀតណាមក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ