នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់

(VOV)_នារសៀលថ្ងៃទី២៧ មិនា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួប​សន្ទនា
ជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់ Nomert Lammert ដែលអញ្ជើញ​មក​ចូលរួមមហាសន្និបាត សហភាពអន្តរសភាពិភពលោក លើកទី១៣២ (IPU-132) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានវាយតំលៃ​ខ្ពស់ ​ចំពោះទំនាក់ទំនង
សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលកំពុងមានបំរ៉ែ​បំរួលសកម្មពីពេលដែល
ប្រទេសទាំងពីរ លើកកំរិតដៃគូយុទ្ធសាស្ត្រ។ លោក ​Nguyen Tan Dung ក៏មានគោល
បំណងថា៖រដ្ឋសភាអាល្លឺម៉ង់គាំទ្រ​វៀតណាម​និងEU សម្រេចការចរចារ អំពីកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU ( FTA) ។ រដ្ឋសភាអល្លឺម៉ង់​ទទួលស្គាល់វៀត
ណាមជាខឿនសេដ្ឋកិច្ចទីផ្សារ យ៉ាងឆាប់ៗ ​ដើម្បីបង្កលក្ខណះងាយស្រួលអោយ
វៀតណាមអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។​ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen
Tan Dung ក៏បាន​ផ្ញើសេចក្ដីចែក​រំលែកទុក្ខ ​ចំពោះបណ្ដាថ្នាក់ដឹកនាំ និងប្រជាជនអា
ល្លឺម៉ង់ ក្នុងគ្រោះថ្នាក់យន្ត​ហោះ​​ Germanwings បណ្ដាលអោយប្រជាពលរដ្ឋអាល្លឺ
ម៉ង់ជាច្រើននា​ក់ត្រូវ​ស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ