នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីទទួលបន្ទុកបរិស្ថានចរាចរណ៍ថាមពលនិងផ្សព្វផ្សាយស្វីស

(VOVWORLD) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រីងនិងពង្រីកទំនាក់ទំនង មិត្តភាពជាមួយស្វីសលើគ្រប់វិស័យជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ។ 
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីទទួលបន្ទុកបរិស្ថានចរាចរណ៍ថាមពលនិងផ្សព្វផ្សាយស្វីស - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc 

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រីងនិងពង្រីកទំនាក់ទំនង មិត្តភាពជាមួយស្វីសលើគ្រប់វិស័យជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នារសៀកថ្ងៃទី ៣ មេសា ក្នុងពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីទទួលបន្ទុកបរិស្ថានចរាចរណ៍ថាមពលនិងផ្សព្វផ្សាយស្វីស លោកស្រី Doris Leuthard ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Nguyen Xuan Phuc មានគោលបំណងថា៖ ភាគីទាំងពីរនឹងសម្រេចការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-ស្វីស យ៉ាង ឆាប់ៗ។ ដោយមានការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាចុងឆ្នាំ ២០១៨ នេះ នេះជាឱកាសជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ទ្វេភាគី ។ វៀតណាមចង់ឲ្យមជ្ឈដ្ឋានវិនិយោគិនស្វីសបើកទូលាយការវិនិយគនៅ វៀតណាមលើវិស័យហិរញ្ញវត្ថុធនាគារឧស្សាហកម្មច្នៃប្រឌិតនិងឱសថស្ថាន។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យស្វីសចែករំលែកបទពិសោធន៍ជួយ ឧបត្ថម្ភវៀតណាមក្នុងការកសាងប្រព័ម្ធអប់រំមានគុណភាពខ្ពស់ ។ល។ រីឯខ្លួន វិញ រដ្ឋមន្ត្រីទទួលបន្ទុកបរិស្ថានចរា ចរណ៍ថាមពលនិងផ្សព្វផ្សាយស្វីស លោកស្រី Doris Leuthard បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចលើកនេះរបស់ លោកស្រីនៅវៀតណាមគឺសំដៅស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគអាជីវ កម្មនៅវៀតណាមក្នុងនោះមានវិស័យឱសថស្ថានដែលជាប្រៀបខ្លាំងរបស់ស្វីស ហើយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ