នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រធានាធិបតីអាមេរ
(VOV) /  
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក David M.Cote សមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រធានាធិបតីអាមេរិក Obama (nguyentandung.org) |
VOV-នារសៀលថ្ងៃទី១០មិថុនា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក David M.
Cote សមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់
ប្រធានាធិបតីអាមេរិក Obama ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នៅពិធីទទួលជួបសន្ទនានេះនាយករដ្ឋមន្ត្រី Nguyen Tan Dungបានអះអាងថា
រដ្ឋាភិបាលវៀតណាមជានិច្ចកាលខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគគាំទ្រ
វិនិយោគិនបរទេស ដែលក្នុងនោះមានវិនិយោគិនអាមេរិកមកសហប្រតិបត្តិការ
វិនិយោគនៅវៀតណាមផង។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងទៀត
ថាវៀតណាមនិងអាមេរិករួមជាមួយប្រទេសមួយចំនួនទៀតកំពុងសកម្មចរចារ
លើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក និងមានបំណងថាបណ្ដាថ្នាក់ដឹកនាំនិង
អង្គភាពអាជីវកម្មអាមេរិកគាំទ្រការចរចារលើកិច្ចព្រមព្រៀងនេះ។
រីឯលោក David M.Cote បានអះអាងថានឹងបញ្ជូនសាររបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung ដល់ថ្នាក់ដឹកនាំអាមេរិក ទន្ទឹមនឹងនោះចង់ឲ្យរដ្ឋាភិបាលវៀត
ណាមបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មរបស់អាមេរិកមក
សហប្រតិបត្តិការវិនិយោគនិងរកស៊ីយូរអង្វែងនៅវៀតណាម៕
-VOV