នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញការងារនៅខេត្ត Dong Thap

នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញការងារនៅខេត្ត Dong Thap - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញការងារនៅខេត្ត Dong Thap

          (VOV)_នារសៀលថ្ងៃទី១២ មិថុនា នៅទីក្រុងCao Lanh នាយករដ្ឋមន្ត្រី​វៀត
ណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត Dong Thap
អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គម របស់ខេត្ត​ និងពិភាក្សាអំពីដំណោះ
ស្រាយជំនះស្ថានភាពរាំងស្ងួត។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ Dong Thap បានមានការរីកចំរើនលើគ្រប់
វិស័យ អំពីសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ​ កិច្ចការ​បរទេស។ នាយករដ្ឋមន្ត្រីកី៏បានអះអាងថា៖ ខេត្ត Dong Thap បានអនុវត្ត​រៀបចំ​រចនាសម្ព័ន្ធកសិកម្មឡើងវិញប្រ
កបដោយល្អប្រសើរ ហើយក៏បានស្នើខេត្តត្រូវបូកសរុបរូបសណ្ឋាននេះ ដើម្បីឧទ្ទេស
នាមចំពោះតំបន់ផ្សេងៗ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើខេត្ត
 Dong Thap ត្រូវមានដំណោះស្រាយទប់ទល់នឹងបំរ៉ែ​បំរួលអាកាសធាតុ ក្នុងតំបន់វាល
ទំនាបទន្លេ Cuu Long ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ