នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៉ែលហ្ស៊ិក

នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៉ែលហ្ស៊ិក - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៉ែលហ្ស៊ិក (VOV)


        Vovworld-នាយប់ថ្ងៃទី១២តុលា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រី​វៀត​ណាម​
លោក Nguyen Tan Dung បានទៅកាន់ទីក្រុង Brussels ចាប់ផ្ដើមដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការនៅព្រះរាជាណាចក្រប៉ែលហ្ស៊ិក។​ ដំណើរទស្សនកិច្ច​លើក​នេះរបស់​លោក​
នាយករដ្ឋមន្ត្រី Nguyen Tan Dung សំដៅជំរុញថែមទៀតទំនាក់​ទំនងសហប្រតិបត្តិ​ការ​ទ្វេភាគីវៀតណាម-ប៉ែលហ្ស៊ិកលើបណ្ដាវិស័យដែលភាគី​ទាំងពីរមានសក្ដានុភាព​ឧត្តមភាពពិសេសគឺក្នុងវិស័យកំពង់ផែសមុទ្រ សេវាកម្ម​ឃ្លាំង កំណើនបៃតងជាដើម។ បន្ទាប់ពីទៅកាន់ទីក្រុង Brussels នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមក​ទស្សនា​ស្ថានទូតវៀតណាមនិងជួបសំណេះ​សំណាលជាមួយកម្មាភិបាលស្ថានទូតនិង​ដំណាង​សហគមន៍ជនវៀតណាមនៅប៉ែលហ្ស៊ិក។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូម
ពរស្ថានទូតវៀត​ណាមប្រចាំនៅប៉ែលហ្ស៊ិកធ្វើល្អការងារ​គាំពារ​ពលរដ្ឋ យកចិត្តទុកដាក់
ជួយ​ឧបត្ថម្ភឲ្យសហគមន៍ជនវៀតណាមនៅប៉ែលហ្ស៊ិក​និង​មានបំណងសហគមន៍​ជន
វៀតណាមនៅទីនេះនឹងជាស្ពានតភ្ជាប់ជំរុញទំនាក់​ទំនង​មិត្តភាពល្អប្រសើរ​រវាងវៀត
ណាម-ប៉ែលហ្ស៊ិក ទន្ទឹមនឹងនោះឆ្ពោះទៅស្រុកកំណើត​ប្រទេស​ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ