នាយករដ្ឋមន្ត្រីវៀតណាមនិងឡាវធ្វើសហអធិបតីពិធីបូកសរុបការបញ្ចប់គំរោងការបង្កើននិងជួសជុលបង្រ្គោលព្រំដែន

(VOVworld)-ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីជូនដំណឹងនាថ្ងៃទី១៣
មិនាឲ្យដឹងថា នាថ្ងៃទី១៦មិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen
Tan Dung និងរួមជាមួយសមភាគីឡាវលោក Thongsing Thammavong ធ្វើអធិបតី
ពិធីបូកសរុបនៃការបញ្ចប់គំរោងការណ៍បង្កើននិងជួស ជុលប្រព័ន្ធបង្គោលព្រំដែន
រវាងវៀតណាម​ជាមួយឡាវ។ មុននោះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣មិនានៅទីក្រុង
ហាណូយបានប្រព្រឹត្តទៅ កិច្ចប្រជុំចង្អៀតរវាងប្រធាន គណៈកម្មាធិការ ចំរុះបោះ
បង្គោលព្រំដែនវៀតណាម-ឡាវ។​នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាព ដាក់សំណើរជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរ រៀបចំពិធីបូកសរុបនៃការបញ្ចប់ គំរោងការណ៍បង្កើននិងជួសជុលប្រព័ន្ធបង្គោល ព្រំដែនវៀតណាម-ឡាវនិងចុះហត្ថ
លេខា លើឯកសារចំនួនពីរ នោះគឺ “ពិធីសារ ស្តីពីខ្សែខ័ណ្ឌសីមានិងបោះបង្គោលព្រំ
ដែន វៀតណាម-ឡាវ” និង “កិច្ចព្រមព្រៀង បទបញ្ញត្តិគ្រប់គ្រងព្រំដែននិងច្រក ទ្វារលើដីគោកវៀតណាម-ឡាវ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ