នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា (vov)



        VOV-ក្នុងឱកាសចូលរួមសន្និសីទកំពូលវិនិយោគនិងពាណិជ្ជកម្មអាស៊ាន-
ចិន​លើកទី១០នារសៀលថ្ងៃទី២កញ្ញានៅទីក្រុងNanningចិននាយករដ្ឋមន្ត្រី​
រដ្ឋាភិបាល​វៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយ​សម្ដេច
នាយករដ្ឋមន្ត្រី​កម្ពុជាហ៊ុនសែន។ នាយករដ្ឋមន្ត្រីទាំងពីររូបនេះបាន​សម្ដែងការ
សប្បាយរីករាយដោយឃើញថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាកាន់តែបានពង្រឹងនិងពង្រីកនិង
អភិវឌ្ឍន៍ស៊ី​ជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃ
ប្រទេសទាំងពីរ។ ក្នុង​ឱកាសនេះដែរ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
សម្ដែងការថ្លែងអំណរគុណ​ចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលជា
និច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណៈ​សំរាប់សហគមន៍ជនវៀតណាមនៅ
កម្ពុជាមានជីវភាពរស់នៅស្ថិរភាពនឹងនរចិត្តរកស៊ីរួមចំណែកក្នុងការអភិវឌ្ឍន៍
របស់កម្ពុជានិយាយដោយឡែក និង​ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំង
ពីរនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ