នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អញ្ជើញជួបសន្ទនាទ្វេភាគី ជាមួយថ្នាក់ដឹកនាំចូលរួមជាន់ខ្ពស់អាស

(VOVworld)-នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន២៧ និងបណ្តាសន្និសិទទាក់
ទិននានា នាព្រឹកថ្ងៃទី២២វិច្ឆិកា ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី 
Joko Widodo នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានសង្កត់ធ្ងន់នូវ អត្ថន័យ និងលទ្ធផលនៃកិច្ចសហប្រតិនត្តិការយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរ ។​រួមជា
មួយគ្នានោះ​ថ្នាក់ដឹកនាំទាំងពីររូប ក៏បានពិភាគ្សាទៅលើរាល់វិធានការ សំដៅ
បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើររដ្ឋាភិបាលឥណ្ឌូនេស៊ី ដោះស្រាយរាល់បញ្ហាទាក់ទិនដល់នាវា និង
អ្នកនេសាទវៀតណាមដោយឈរលើស្មារតីមនុស្សធម៌។ ថ្នាក់ដឹកនាំទាំងពីរ រូប ក៏បានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាង កើត អនុវត្តប្រកបដោយប្រ សិទ្ធិភាព សេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានា
នៅសមុទ្រខាងកើត (DOC) និងឈានទៅកិច្ចចរចារជាក់ស្តែងដើម្បីសម្រេច
យ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អញ្ជើញជួបសន្ទនាទ្វេភាគី ជាមួយថ្នាក់ដឹកនាំចូលរួមជាន់ខ្ពស់អាស - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយប្រធានាធិបតី
អាមេរិក លោក Barack Obama

        មុននោះ នាយប់ថ្ងៃ២១វិច្ឆិកា ក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រា
លី​ Malcom Turnbull លោក Nguyen Tan Dung បានវាយតម្លៃថា អូស្ត្រាលីជា ដៃគូពាណិជ្ជកម្មនិងវិនិយោគជួរមុខរបស់វៀតណាម ​និងស្នើរឲ្យអូស្ត្រាលី បង្ករ លក្ខណៈងាយស្រួលសម្រាប់មុខទំនិញកសិផលរបស់វៀតណាមជ្រាតចូលទីផ្សា
របស់អូស្ត្រាលី។

        ក្នុងថ្ងៃដដែល នៅជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry
Medvedev លោក Nguyen Tan Dung បានស្នើរឲ្យរុស្ស៊ី អនុម័តយ៉ាងឆាប់ៗនិង ជម្រុញប្រទេសជាសមាជិកដទៃទៀត ដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមាន
សុពលភាព។

        ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama នៅខាងក្រៅ សន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក លោក Nguyen Tan Dung បានស្នើឲ្យ អាមេរិក រួមចំណែកយ៉ាងសកម្មថែមទៀតទៅក្នុងការធានាសន្តិភាព ស្ថិរភាព និង ភាពសម្បូរុង
រឿងក្នុងតំបន់រួមទាំងសមុទ្រខាងកើតទៀតផង។ ក្នុងឱកាសនេះដែរ លោក Nguyen
Tan Dung បានអញ្ជើញប្រធានាធិបតីអាមេរិកមកទស្សនកិច្ចវៀត ណាម ហើយ
លោក Obama បានទទួលសេចក្តីអញ្ជើញនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ