នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម

(VOVWORLD) -នាព្រឹកថ្ងៃទី ២០ ឧសភា សន្និសីទថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម (MRT) លើកទី ២៣ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់បណ្ដារដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃខឿនសេដ្ឋកិច្ចជាមាជិកទាំង ២១ រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៃ APEC។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម APEC (Vũ Dũng/VOV)

នេះគឺជាសន្និសីទថ្នាក់រដ្ឋមន្ត្រីជំនាញសំខាន់មួយនៅក្នុងឆ្នាំ APEC ២០១៧ ដែលវៀតណាមជាប្រទេសម្ចាស់ផ្ទះ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ដល់អនុសាសថា៖

          “APEC គប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បច្ចេកទេស ចែករំលែកព័ត៌មាន បទពិសោធក្នុងការរៀបចំផែនការគោលនយោបាយ និងអនុវត្តន៍កម្មវិធី គម្រោងសហប្រតិបត្តិការសំដៅលើកកំពស់ប្រសិទ្ធភាព និងបង្កើតឡើងលក្ខណៈពិសេសលេចធ្លោនៃកិច្ចសហប្រតិបត្តិការ APEC បើប្រៀបនឹងអង្គការ និងវេទិកាផ្សេងៗទៀតនៅតំបន់និងលើពិភពលោក។ ទន្ទឹមនឹងនោះ យើងខ្ញុំគប្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងតំបន់ផ្សេងៗទៀតនៅលើពិភពលោក ដើម្បីរួមគ្នាតភ្ជាប់ និងអភិវឌ្ឍន៍។ ក៏ប៉ុន្តែ រាល់ផែនការសហប្រតិបត្តិការដោយមានគោលដៅល្អប្រសើរនោះនឹងមិនក្លាយទៅជាការពិតឡើយ បើយើងខ្ញុំខ្វះទំនុកចិត្ត ឆន្ទៈនយោបាយ រួមសហការដើម្បីរក្សាបរិយាកាសសន្តិភាព ធានាឲ្យបាននូវសន្តិសុខជាដើម”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ