នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបពិភាក្សាជាមួយសហគ្រាសហេដ្ឋារចនាសម្ព័ន្ធនិងហិរញ្ញវត្ថុរបស់ជប៉ុន

(VOVWORLD) - បន្តសកម្មភាពនៅខាងក្រៅកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ និងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃទី ៩ ខែតុលា បន្ទាប់ពីបានចូលរួមវេទិកាពន្លឿនវិនិយោគមេគង្គ - ជប៉ុន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយសហគ្រាសហេដ្ឋារចនាសម្ព័ន្ធ ឈានមុខរបស់ជប៉ុននិងជួបពិភាក្សាជាមួយសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុធំ ៗ របស់ជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបពិភាក្សាជាមួយសហគ្រាសហេដ្ឋារចនាសម្ព័ន្ធនិងហិរញ្ញវត្ថុរបស់ជប៉ុន - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយសហគ្រាសអចលនទ្រព្យជប៉ុន  

នៅក្នុងជំនួបពិភាក្សាស្តីពីការវិនិយោគលើវិស័យអចលនទ្រព្យនិងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលបំផុត អំពីគោលនយោបាយ ក្នុងនោះនឹងបានផ្សព្វផ្សាយច្បាប់វិនិយោគក្រោមរូបភាពសាធារណៈ - ឯកជន រួមទាំងជួយ សម្រួលដល់ការផ្តល់ឥណទានហិរញ្ញវត្ថុសម្រាប់អាជីវកម្មដែលវិនិយោគនៅក្នុងវិស័យនេះ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបពិភាក្សាជាមួយសហគ្រាសហេដ្ឋារចនាសម្ព័ន្ធនិងហិរញ្ញវត្ថុរបស់ជប៉ុន - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយសហគ្រាសហិរញ្ញវត្ថុធំៗរបស់ជប៉ុន (រូបថតៈ chinhphu.vn) 

ថ្លែងមតិនៅក្នុងជំនួបពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុធំៗ របស់ជប៉ុននាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល វៀតណាមតែង តែយកចិត្តទុកដាក់ការចូលរួមសមាហរណកម្ម ការបង្កើតគោលនយោបាយ សំដៅបង្កលក្ខណៈងាយស្រួលបំផុតនិងស្មើភាពសម្រាប់អាជីវករទាំងអស់។ លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់សហគ្រាសជប៉ុនឱ្យក្លាយទៅជាដៃគូ យុទ្ធសាស្ត្រក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញដើម្បីកសាងសហគ្រាសដែលមានការប្រកួតប្រជែងជាសកល។ ជាពិសេសចូលរួមក្នុងដំណើរការកែទម្រង់និងទំនើបភាវូបនីយកម្មប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ