នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតចិននិងដាណឺម៉ាក

(VOVWORLD) -  នារសៀលថ្ងៃទី ១៣ ខែធ្នូនៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រ ចាំនៅវៀតណាមលោក  Xiong Bo និងឯកអគ្គរដ្ឋទូតដាណឺម៉ាក លោក Kim Højlund Christensen ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតទាំងពីររូបមកទទួល បេសកកម្មការទូតនៅ វៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតចិននិងដាណឺម៉ាក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន លោក Xiong Bo 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរ ជូនចំពោះឯកអគ្គរដ្ឋ ទូតចិន លោក Xiong Bo ដែលទើបនឹងបានតែង តាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងចិន ព្រមទាំងស្នើអោយឯកអគ្គរដ្ឋទូតចិន លោក  Xiong Bo ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម នឹងជួយពង្រីកនូវតួនាទីជាស្ពានដ៏សំខាន់មួយក្នុងការចូលរួមចំណែកដល់បុព្វហេតុមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលខាងមុខ។

ចំពោះឯកអគ្គរដ្ឋទូតចិន លោក Xiong Bo បានអះអាងថា ក្នុងនាមជាឯកអគ្គរដ្ឋទូតលោកនឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងចិន ដោយអនុលោមតាមអត្ថប្រយោជន៍ ក៏ដូចជាការអភិវឌ្ឍនៃប្រទេសនីមួយៗ ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតចិននិងដាណឺម៉ាក - ảnh 2នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាក 

នៅរសៀលថ្ងៃទី ១៣ ខែធ្នូ នេះដែរ  អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតដាណឺម៉ាកលោក Kim Højlund Christensen នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញ ពីចំណាប់អារម្មណ៍ដ៏ល្អប្រពៃនៃដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសដាណឺម៉ាកនិងចូលរួមកិច្ចប្រជុំកំពូល “ដៃគូដើម្បីកំណើនបៃតងនិងគោលដៅជាសកលដល់ឆ្នាំ ២០៣០” (P4G) នៅក្នុងប្រទេសដាណឺម៉ាកនាខែតុលាកន្លងទៅ ហើយបានស្នើអោយភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ នូវលទ្ធផលដែលសម្រេចបានក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។ ដោយចាត់ទុកថា តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីដែលបច្ចុប្បន្នទើបទទួលបានត្រឹមតែ ៧០០ លានដុល្លារប៉ុណ្ណោះ គឺមិនសក្តិសមជាមួយសក្តានុពលទេនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចង់ឱ្យភាគីទាំងពីរ ជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទុន។ ជាពិសេស ស្នើអោយ ឯកអគ្គរដ្ឋទូត រៀបចំគណៈប្រតិភូអង្គភាពអាជីវកម្មដាណឺម៉ាកជាច្រើន មកវៀតណាមដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីឱកាស សំរាប់កិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្របសម្រួលជាមួយភ្នាក់ងារនានារបស់ វៀតណាមដើម្បីធានាការប្រើប្រាស់ប្រភពហិរញ្ញវត្ថុរបស់ដាណឺម៉ាកប្រកប ដោយប្រសិទ្ធភាព។

ឯកអគ្គរដ្ឋទូតដាណឺម៉ាកលោក Kim Højlund Christensen បានឲ្យដឹង ថា បច្ចុប្បន្ន មានអាជីវកម្មរបស់ប្រទេសដាណឺម៉ាកជាច្រើន មានការយកចិត្តទុកដាក់ក្នុងការវិនិយោគទុននៅក្នុងប្រទេសវៀតណាម ព្រមទាំងសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនដោយបានឃើញថា រដ្ឋាភិបាលវៀត ណាមបានកែទម្រង់បរិយាកាសវិនិយោគ យ៉ាងរឹងមាំហើយបានបញ្ជាក់ពីការខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ