នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី

(VOVWORLD) -លោកស្រី Retno Marsudi បានស្នើឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នាពេលខាងមុខគប្បីបន្តរក្សាដំណើរទស្សនកិច្ចទៅវិញទៅមក ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi (Internet)

នាល្ងាចថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ដើម្បីចូលរួមសម័យប្រជុំពេញអង្គលើកទី ៣ នៃគណកម្មការសហប្រតិបត្តិការទ្វេភាគី។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Retno Marsudi បានស្នើឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នាពេលខាងមុខគប្បីបន្តរក្សាដំណើរទស្សនកិច្ចទៅវិញទៅមក ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានបំណងសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ីលើគ្រប់វិស័យ។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យវិនិយោគិនប្រទេសពង្រីកការវិនិយោគនៅវៀតណាម ក្នុងនោះមានវិនិយោគិនឥណ្ឌូនេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ