នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ធ្វើ​ជាអធិបតី​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាលប្រចាំខែវិច្ឆិកា

(VOVWORLD) -នាព្រឹកថ្ងៃទី ៣ ខែធ្នូ រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ក្រោមអធីបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ធ្វើ​ជាអធិបតី​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាលប្រចាំខែវិច្ឆិកា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (VGP/Quang Hiếu) 

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅរយៈពេល ១ ថ្ងៃ ដោយបានផ្ដោតទៅលើការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនាខែវិច្ឆិកា និង ១១ ខែ ឆ្នាំ២០១៨  និងសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីភារកិច្ច និងដំណោះស្រាយឆ្នាំ ២០១៩។

ដោយសង្កត់ធ្ងន់លើសេចក្ដីសម្រេចចិត្តស្ដីពី ភារកិច្ច និងដំណោះស្រាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឆ្នាំ២០១៩ (សេចក្តីសម្រេចចិត្តលេខ ០១) នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យសមាជិករដ្ឋាភិបាលផ្ដោតលើការពិភាក្សា ដើម្បីបន្តយកមតិអំពីឯកសារនេះ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាមួយខេត្ត ក្រុងនានា នាចុងខែធ្នូខាងមុខ។ តាមលោកនាយករដ្ឋមន្ត្រីថា សេចក្ដីសម្រេចចិត្តលេខ ០១ គប្បីបង្ហាញនូវស្មារតីផ្លាស់ប្ដូរថ្មី ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថា៖

“លោកនាយករដ្ឋមន្ត្រីបានសម្រេចចិត្តបង្កើតក្រុមកាងារពិសេស ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា ដើម្បីធ្វើចំណាត់ការលើការប្ដឹងតវ៉ានាបច្ចុប្បន្ន។ យើងគប្បីដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ