នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ធ្វើដំណើរចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ាននិងបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាព្រឹកថ្ងៃទី១១ខែតុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ធ្វើដំណើរទៅកាន់ទីក្រុង Bali ប្រ ទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ានក្នុងឱកាសប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំ នៃមូលនីធិរូបីយវត្ថុអន្តរជាតិ (IMF) - ធនាគារពិភពលោក (WB) និងបំពេញទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ខែតុលាឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ធ្វើដំណើរចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ាននិងបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (MF) - ធនាគារពិភពលោក (WB) គឺដើម្បីបញ្ជាក់ពីតួនាទីជាសមាជិកដែលសកម្មនិងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន ។ លើសពីនេះទៀត គឺបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះស្ថាប័ន ពហុភាគីធំបំផុតរបស់ពិភពលោកនិងសម្រាប់ប្រទេសម្ចាស់ផ្ទះ ពោលគឺឥណ្ឌូនេស៊ីតែម្តង។ តាមនោះ ពង្រីកនូវតួនាទីសកម្មរបស់ខ្លួននិងរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមក្នុងតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ