នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមកិច្ចប្រជុំជួបសំណេះសំណាលជាមួយវិនិយោគិននៅខេត្ត Nghe An

(VOVWORLD) - អញ្ជើញថ្លែងនៅឯកិច្ចប្រជុំ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា កិច្ចប្រជុំនេះ មិនត្រឹមតែជាកិច្ចប្រជុំរបស់វិនិយោគិននាដើមនិទាឃរដូវប៉ុណ្ណោះទេ ថែមទាំងជាការតភ្ជាប់រវាងវិនិយោគិនគ្រប់ជំនាន់និងខេត្ត Nghe An ផងដែរ។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមកិច្ចប្រជុំជួបសំណេះសំណាលជាមួយវិនិយោគិននៅខេត្ត Nghe An - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី 

ដើម្បីជាការថ្លែងអំណរគុណដល់វិនិយោគិននិងអង្គភាពអាជីវកម្មចំពោះការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត Nghe An នាពេលកន្លងមក ព្រមទាំងតភ្ជាប់ការវិនិយោគនិងផ្សព្វផ្សាយរូបភាពរបស់ខេត្ត Nghe An ទៅកាន់វិនិយោគិនក្នុងនិងក្រៅប្រទេស  នារសៀលថ្ងៃទី ២៣ ខែកុម្ភៈនៅទីក្រុង Cua Lo ខេត្ត Nghe An បានរៀបចំកិច្ចប្រជុំដើម្បីជួបសំណេះសំណាលជាមួយវិនិយោគិន និទាឃរដូវ ឆ្នាំកុរ ឯក ស័ក ២០១៩។

អញ្ជើញថ្លែងនៅឯកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា កិច្ចប្រជុំនេះមិនត្រឹមតែជាកិច្ចប្រជុំរបស់វិនិយោគិននាដើមនិទាឃរដូវប៉ុណ្ណោះទេ ថែមទាំងជាការតភ្ជាប់រវាងវិនិយោគិនគ្រប់ជំនាន់និងខេត្ត Nghe An ផង ដែរ។ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើតួនាទីនិងទីតាំងរបស់ខេត្ត Nghe An ដោយស្នើឱ្យខេត្ត Nghe An បន្តកែលម្អបរិយាកាសវិនិយោគនិងពាណិជ្ជកម្មឱ្យបានប្រសើរជាងមុន បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់វិនិយោគិន។ នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc ក៏បានប្រគល់ឲ្យក្រសួងនិងស្ថាប័ននានាឱ្យបន្តយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំពីយន្តការនិងគោលនយោបាយ ដើម្បីខេត្ត Nghe An អាចទាក់ទាញការវិនិយោគនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ