នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមវេទិកាធុរកិច្ចវៀតណាម - ន័រវែស

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវែស នាព្រឹកថ្ងៃទី ២៤ ខែឧសភា តាមម៉ោងតំបន់ នៅរដ្ឋធានីអូស្លូ នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមវេទិកាធុរកិច្ចវៀតណាម - ន័រវែស ដោយមានការចូលរួមពីពាណិជ្ជករជាង ៣០០ នាក់និងវិនិយោគិននៃប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមវេទិកាធុរកិច្ចវៀតណាម - ន័រវែស - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - ន័រវែស

ថ្លែងនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជម្រាបជូនដល់បណ្ដាអង្គភាពអាជីវកម្មនិងវិនិយោគិនន័រវេសអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា បច្ចុប្បន្នវៀតណាមកំពុងផ្តោតលើការរក្សាអត្រាកំណើនខ្ពស់ពី ៦,៥% ទៅ ដល់ ៧% ក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបន្តកែលំអ វិសាលភាពសេដ្ឋកិច្ចនិងប្រាក់ចំណូលមធ្យមក្នុងស្រុកតែម្តង។ លោកអញ្ជើញមានប្រសាសន៍ថា៖

“យើងផ្តោតលើការទាក់ទាញប្រភពធនធានវិនិយោគនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ប៉ុន្តែក្នុងវិស័យអាទិភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្របៃតង ការអភិវឌ្ឍប្រភពធនធានមនុស្ស ដែលមានគុណភាពខ្ពស់ក្នុងបដិវត្ត ៤.០ ជាមួយនឹងសេដ្ឋកិច្ចឌីជីថល។ យើងសង្ឃឹមថា វិនិយោគិន ន័រវេសមានចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការ ជាពិសេសលើសេវាកម្មសមុទ្រមួយចំនួន ដែលយើងនៅមានដែនកំណត់។ ចាប់ពីវេទិកានាថ្ងៃនេះ ខ្ញុំសង្ឃឹមថាសហគ្រាសរបស់ប្រទេសយើងទាំងពីរគឺជាម្ចាស់កម្មវត្ថុសំខាន់ក្នុងការសម្រេចបាននូវភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ