នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត

(VOVWORLD) -  នារសៀលថ្ងៃទី ២៨  ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋាន Arlanda ហើយចាកចេញពីរដ្ឋធានី Stockholm ឆ្ពោះទៅកាន់មាតុប្រទេស ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលគាល់ ព្រះមហាក្សត្រ ព្រះនាមCarl XVI Gustaf

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែតលើកនេះ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven; និងចូលគាល់ព្រះមហាក្សត្រ ព្រះនាម Carl XVI Gustav ព្រមទាំងបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen ផងដែរ។

 ក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យស៊ុយអែត គាំទ្រការអភិវឌ្ឍទំនាក់ទំនងគ្រប់ជ្រុងជ្រោយ វាងវៀតណាមនិងសហភាពអឺរ៉ុប (EU)។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នា ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) នៅក្នុងសប្តាហ៍ខាងមុខនេះតែម្តង ហើយបានផ្តល់សច្ចាប័ននិងអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីនាំមកផលប្រយោជន៍ដល់ភាគីទាំងអស់និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងស៊ុយអែត។

 ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត ចំទៅនឹងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកការទូតនិងជំនាញការស៊ុយអែត ព្រមទាំងគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការវៀតណាម-ឡាវ-កម្ពុជា និងមិត្តភក្តិស៊ុយអែតនៅរដ្ឋធានី Stockholm ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានអញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយមន្រ្តីបុគ្គលិកនៃស្ថានទូតនិងតំណាងនៃសហគមន៍ជន វៀត ណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសស៊ុយអែតទៀតផងដែរ។

មុននោះ នារសៀលថ្ងៃថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសវនាការជាមួយប្រធានរដ្ឋសភាស៊ុយអែតលោក Andreas Norlen ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវគោលបំណង ចង់ឲ្យប្រធានរដ្ឋសភា លោក Andreas Norlen ក៏ដូចជារដ្ឋសភាជាតិ ស៊ុយអែតនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅស៊ុយអែតឲ្យមានជីវភាពរស់នៅនិងការងារធ្វើប្រកបដោយស្ថិរភាព សម្របខ្លួនកាន់តែស៊ីជម្រៅក្នុងប្រទេសសាមី រក្សាល្អអត្តសញ្ញាណវប្បធម៌ជាតិ តាមនោះ រួមចំណែកធ្វើជាស្ពាន ដើម្បីជំរុញចំណងមិត្តភាព ការយបល់ដឹង ក៏ដូចជាផ្សារភ្ជាប់គ្នារវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរផងដែរ។

អញ្ជើញថ្លែងក្នុងជំនួបនេះ ប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen បានលើកច្បាស់ថា រដ្ឋសភាស៊ុយអែតគាំទ្រនិងខិតខំជំរុញការចុះហត្ថលេខានិងផ្តល់សច្ចា ប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVIPA) ពីព្រោះនោះគឺជាផលប្រយោជន៍របស់ភាគីទាំងអស់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ នឹងបង្កើតកម្លាំងចលករ ដើម្បីជំរុញឲ្យបានខ្លាំងក្លាថែមទៀត  កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមជាមួយបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ក្នុងនោះមានស៊ុយអែតតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ