នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ ចូលរួមស ម័យ ពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក

(VOVWORLD) -នាយប់ថ្ងៃទី ២៦ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹកនាំគណប្រតិភូវៀតណាម ទៅដល់ទីក្រុងញូវយ៉ក ដើម្បីអញ្ជើញសម័យពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៣។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ ចូលរួមស ម័យ ពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ ទៅដល់ទីក្រុងញូវយ៉ក 

សាររបស់គណប្រតិភូវៀតណាមនាំមកដល់សម័យពិភាក្សាសំខាន់ៗនេះគឺ "ពង្រឹងភាពជាដៃ គូ សកល ដើម្បីពិភពលោកមួយប្រកបដោយសុខសន្តិភាព សមភាព និងវឌ្ឍនភាពដោយចីរភាពជូនប្រជាជនគ្រប់រូប។

នាថ្ងៃទី ២៧ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសម័យពិភាក្សារួមនៃ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ និងចូលរួមការសន្ទនាជាមួយសហគ្រាសអាមេរិក អំពីការទាក់ទាញទុនវិនិយោគនៅវៀតណាមក្នុងបដិរវត្តន៍ឧស្សហកម្មលើកទី ៤។

នៅខាងក្រៅសន្និសីទនេះ តាមគម្រោង នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងមានជំនួបប្រាស្រ័យទ្វេភាគីជាមួយ៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សារដ្ឋគុយបា ប្រធានាធិបតី Fiji  ប្រធានាធិបតីក្រូអាត នាយករដ្ឋមន្ត្រី Saint Lucia និង នាយករដ្ឋមន្ត្រីប៊ុលហ្គារី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ