នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងាររៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុង  ហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់នៅមជ្ឈមណ្ឌលសារព័ត៌មាននិងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២។ 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងាររៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង - ảnh 1នាយករដ្ឋមន្ត្រីអញ្ជើញត្រួតពិនិត្យនៅមជ្ឈមណ្ឌលព័ត៌មានសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង 

ក្នុងជំនួបធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្ដិការណ៍អន្ដរជាតិលេចធ្លោនដែលទាក់ទាញការយកចិត្តទុកដាក់របស់ពិភព លោកទាំងមូលផងដែរ។ វៀតណាមមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំសំខាន់ ចំពោះសន្តិភាពក្នុងតំបន់និងពិភព លោក។ នាយករដ្ឋមន្ត្រីបានស្នើដល់ភ្នាក់ងារពាក់ព័ន្ធឱ្យបន្តពិនិត្យមើលការងារគ្រប់ជ្រុងជ្រោយ នាំចេញវិធានការជាក់លាក់ ធ្វើយ៉ាងម៉េចដើម្បីកិច្ចការទាំងអស់អាចបញ្ចប់មុនពេលប្រតិភូមកដល់វៀតណាម។

នាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា សារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាននិងរូបភាព ដើម្បីឱ្យមិត្តភក្តិអន្តរជាតិអាចយល់ដឹងអំពីវៀត ណាមដែលជាប្រទេសជាតិមានសន្តិភាព រួសរាយរាក់ទាក់ និងយល់បានច្បាស់ពីទីក្រុងហាណូយជាទីក្រុងសន្តិភាព។ នាយករដ្ឋមន្ត្រីចង់ឱ្យស្ថាប័នសារព័ត៌មានក្នុងស្រុកនិងបរទេស បង្កើនផ្សព្វផ្សាយព័ត៌មាន និងបន្តរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិដើម្បីឱ្យពិភពលោកដឹងពីស្ថានភាពនិងវឌ្ឍនភាពរបស់វៀតណាមបន្ទាប់ពីរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី ជាពិសេសអំពីរូបភាពប្រទេសវៀតណាមមួយ រួសរាយរាក់ទាក់ ឯករាជ្យ ខ្លួនទីពឹងខ្លួននិងពោរពេញទៅដោយភាពរុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ