នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនារដ្ឋ Niederösterreich

(VOVWORLD) -នាព្រឹកថ្ងៃទី ១៦ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា ដឹកនាំគណប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមបានអញ្ជើញទៅទស្សនារដ្ឋ Niederösterreich និងជួបធ្វើការជាមួយទេសភិបាលរដ្ឋ លោកស្រី Johanna Mikl-Leitner។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនារដ្ឋ Niederösterreich - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកស្រី Johanna Mikl-Leitnerទេសភិបាលរដ្ឋ Niederösterreich

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀតណាមបានបង្កើតបរិយាកាសជ្រះស្រឡះ និងអំណោយផលសម្រាប់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអូទ្រីស និងរដ្ឋ Niederösterreich មកបោះទុនវិនិយោគ និងធ្វើអាជីវកម្មរយៈពេលយូរអង្វែងនៅវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋ Niederösterreich គាំទ្រសកម្មភាពតភ្ជាប់កិច្ចសហប្រតិបត្តិការ ធ្វើអាជីវកម្មរវាងបណ្ដាមហាវិទ្យាល័យ និងសហគ្រាសរបស់រដ្ឋជាមួយដៃគូវៀតណាមនានា ដើម្បីបង្កើតគំរូល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងអូទ្រីស។ នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា៖

“ទីមួយគឺលើកទឹកចិត្តបណ្ដាសហគ្រាសអូទ្រីសមកបោះទុនវិនិយោគ និង ធ្វើអាជីវកម្មនៅវៀតណាមក្នុងវិស័យដែលរដ្ឋមានប្រៀបខ្លាំង ក៏ដូចជាបង្កើតឱកាសសម្រាប់សហគ្រាសវៀតណាមទាក់ទងផ្ទាល់ជាមួយទីផ្សារអូទ្រីសនិយាយរួម និងរដ្ឋ Niederösterreich និយាយដោយឡែក។ ទីពីរគឺ ពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ -បណ្ដុះបណ្ដាលរវាងគ្រឹះស្ថានអប់រំនៃភាគីទាំងពីរ រួមមានការផ្លាស់ប្តូរអាហារូបករណ៍ រួមសហការបណ្តុះបណ្តាល ផ្លាស់ប្តូរគ្រូបង្រៀនជំនាញ និងសិក្សាស្រាវជ្រាវក្នុងវិស័យដូចជា អភិបាលកិច្ចទេសចរណ៍ និងបច្ចេកវិទ្យាខ្ពស់។ ទីបីគឺបង្កើនការជួបប្រាស្រ័យប្រជាជន តភ្ជាប់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានរវាងភាគីទាំងពីរ និងចែករំលែកបទពិសោធន៍គ្រប់គ្រងនគរូបនីយកម្ម និងទីក្រុងឆ្លាតវៃ និងវិស័យសក្តានុពលផ្សេងៗទៀត ដែលរដ្ឋ Niederösterreich មានប្រៀបខ្លាំងផងដែរ”។

ចំណែកឯខ្លួនវិញ ទេសាបាលរដ្ឋ Niederösterreich លោកស្រី Johanna Mikl-Leitner បានឲ្យដឹងថា៖ វៀតណាមគឺជាដៃគូសំខាន់របស់អូទ្រីស និងរដ្ឋ Niederösterreich ក្នុងនោះមានសកម្មភាពសហប្រតិបត្តិការជាច្រើន ក្នុងវិស័យអប់រំ ព្រមទាំងមានគោលបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យនេះនាពេលខាងមុខ។លោកស្រីទេសាភិបាលក៏មានបំណងចងជំរុញសកម្មភាពពាណិជ្ជកម្មរវាងរដ្ឋ Niederösterreich និងវៀតណា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ