នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងជប៉ុនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំ។ (រូបថត៖ VGP)

ថ្លែងសុន្ទរកថានៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា អាស៊ាន-ជប៉ុន គឺជាទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងសន្ទនាដ៏ជោគជ័យបំផុតរបស់អាស៊ាន; ព្រមទាំងសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោក និងតំបន់កំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ហេតុដូច្នេះភាគីទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ខិតខំដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុនក្លាយទៅជានិមិត្តរូបនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន - ảnh 2កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរពិនិត្យមើលឡើងវិញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ហើយតំរង់ទិសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងក្នុងដំណាក់កាលថ្មី។ (រូបថត៖ VGP/ Nhat Bac)

លោកនាយករដ្ឋមន្ត្រីបានស្នើទិសដៅមួយចំនួនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងអាស៊ាន-ជប៉ុននាពេលខាងមុខ ក្នុងនោះស្នើឱ្យអាស៊ាន និងជប៉ុនពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ រួមគ្នាជំរុញការកសាងនិម្មាបនកម្មតំបន់ដោយបើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ដោយអាស៊ានដើរតួនាតីមជ្ឈភាព; មានបំណងចង់ឲ្យ ជប៉ុននឹងបន្តមានសំឡេង និងសកម្មភាពខ្លាំងក្លា ដើម្បីគាំទ្រគោលជំហររួមរបស់អាស៊ានអំពីសមុទ្រខាងកើត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការវិនិយោគលើកត្តាមនុស្ស បង្កើនការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុនដែលបានធ្វើវិសោធនកម្ម និងកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលភាគីទាំងពីរជាសមាជិក; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ជាពិសេសគឺនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងកសិកម្មឆ្លាតវៃ... ដោយនាំវិស័យទាំងនេះក្លាយជាកម្លាំងចលករថ្មីសម្រាប់កំណើន និងជាថាមពលជីវិតថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ជប៉ុននាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ