នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅដល់ទីក្រុង Riyadh ចាប់ផ្តើម​បំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - GCC និងបំពេញ​ទស្សនកិច្ច​នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

(VOVWORLD) - នារសៀលថ្ងៃទី ១៨ តុលា នៅរដ្ឋធានី Riyadh លោកនាយករដ្ឋមន្ត្រីបានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់អារ៉ាប៊ីសាអូឌីត និងតំបន់ឈូងសមុទ្រពែក្ស (GCC) រួមមាន Zamil, Lulu និង Ajlan & Bros ។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅដល់ទីក្រុង Riyadh ចាប់ផ្តើម​បំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - GCC និងបំពេញ​ទស្សនកិច្ច​នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅដល់ទីក្រុង Riyadh ចាប់ផ្តើមបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - GCC និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

នារសៀលថ្ងៃទី១៨ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានអន្តរជាតិព្រះរាជាណាចក្រ Khalid ក្នុងទីក្រុង Riyadh ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន ) - ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) និងបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅតាមសេចក្ដីអញ្ជើញរបស់ព្រះមហក្សត្រ អារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud។

ក្នុងឱកាសនេះ នារសៀលថ្ងៃទី ១៨ តុលា នៅរដ្ឋធានី Riyadh លោកនាយករដ្ឋមន្ត្រីបានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់អារ៉ាប៊ីសាអូឌីត និងតំបន់ឈូងសមុទ្រពែក្ស (GCC) រួមមាន Zamil, Lulu និង Ajlan & Bros ។ ក្នុងជំនួបទាំងនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា  ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀតរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីតគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពជួរមុខក្នុងដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូវៀតណាមនៅអារ៉ាប៊ីសាអូឌីត។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបន្តបង្កលក្ខណៈងាយស្រួលកសាងបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយសុវត្ថិភាព តម្លាភាព មានលក្ខណៈប្រកួតប្រជែងខ្ពស់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា  វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន មានទីតាំងភូមិសាស្ត្រអំណោយផល និងប្រព័ន្ធដឹកជញ្ជូនកាន់តែអភិវឌ្ឍន៍ មានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការនាំចេញ និងនាំចូលហើយងាយស្រួលតភ្ជាប់ទៅកាន់ទីផ្សារធំៗក្នុងតំបន់ក៏ដូចជា ពិភពលោក។វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍វិនិយោគិន ហើយជួយសម្រួលដល់សម្ព័ន្ធក្រុមហ៊ុនប្រតិបត្តិការផលិតកម្មប្រកបដោយប្រសិទ្ធភាព និងចីរភាពផងដែរ។

ជាការឆ្លើយតប ប្រធានសម្ព័ន្ធក្រុមហ៊ុន Zamil លោក Abdulrahman Al Zamil បានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងធុរកិច្ចដ៏ល្អប្រសើររបស់វៀតណាម។ លោកបានអះអាងថា សម្ព័ន្ធក្រុមហ៊ុនមានការរំពឹងទុកដ៏ធំធេងចំពោះវៀតណាម ដែលជាទីផ្សារដ៏សំខាន់របស់សម្ព័ន្ធក្រុហ៊ុន ជាពិសេសគឺទីតាំងភូមិសាស្រ្តអំណោយផលរបស់វៀតណាមចំពោះសកម្មភាពនាំចេញ។

លោក Shehim Kottilingal នាយកសម្ព័ន្ធក្រុមហ៊ុន Lu Lu ដែលជាសម្ព័ន្ធក្រុមហ៊ុនលក់រាយជាមួយប្រព័ន្ធនខ្សែសង្វាក់ផ្សារទំនើបធំៗនៅតាមប្រទេសជាង ២៣ បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម ជាពិសេសគឺស្ថិរភាពនយោបាយ សង្គម។ លោកបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុននឹងពង្រីកសកម្មភាពវិនិយោគអាជីវកម្ម តាមរយៈការសាងសង់មូលដ្ឋានស្តុកទំនិញបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ បង្កើនការនាំចូលទំនិញពីវៀតណាម ពី២ ទៅ ៣ដងនាពេលខាងមុខ ដែលក្នុងនោះមានគ្រាប់ស្វាយចន្ទី ត្រី និងអង្ករដែលមានគុណភាពខ្ពស់។

ក្នុងពេលនោះ  ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Ajlan & Bros ដែលជាសហគ្រាសជួរមុខនៅអារ៉ាប៊ីសាអូឌីត និង GCC អំពីសំលៀកបំពាក់ ផលិតផលសំលៀកបំពាក់ប្រពៃណី លោក Ali Al-Khatib អគ្គនាយករងប្រតិបត្តិ Ajlan & Bros បាន ចាត់ទុកវៀតណាមជាទីផ្សារអាទិភាព។ លោកបានប្រកាសអំពីផែនការ ទិសដៅអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមនាពេលខាងមុខ ជាពិសេសគឺលើវិស័យដែលវៀតណាមមានប្រៀបខ្លាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ