នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំប្រទេសឈូងសមុទ្រពែក្សមួយចំនួន

(VOVWORLD) - កាលពីថ្ងៃទី ២០ តុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) នៅរាជធានី Riyadh នាយករដ្ឋមន្ត្រីវៀត ណាម Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំនៃប្រទេសឈូងសមុទ្រពែក្សមួយ ចំនួន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំប្រទេសឈូងសមុទ្រពែក្សមួយចំនួន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani។ (រូបថត៖ VOV)
ក្នុងជំនួបជាមួយព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad al-Thani និងនាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman al-Thani នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយកាតា ដែលជាដៃគូ សំខាន់របស់វៀតណាមនៅមជ្ឈិមបូព៌ា; សម្តែងនូវគោលបំណងចង់ទទួលស្វាគមន៍ព្រះ មហាក្សត្រកាតា យាងមកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យ ពាណិជ្ជកម្ម វិនិយោគ និងពលកម្ម។ វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌ អំណោយផលដើម្បីសហគ្រាស និងមូលនិធិវិនិយោគរបស់កាតា បង្កើនការវិនិយោគ នៅវៀតណាម។
ព្រះមហាក្សត្រកាតាបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាម ហើយបានអះអាងថា គ្មានដែនកំណត់ណាមួយចំពោះកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនោះទេ ហើយថា កាតាត្រៀមខ្លួនជាស្រេចសម្របសម្រួលដោះស្រាយ ការជំពាក់ជំពិន ដកគ្រប់របាំង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីវៀតណាម-កាតា ជាពិសេស លើវិស័យវិនិយោគ តាមសំណើរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
ក្នុងជំនួបជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរ ជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ហើយជំរុញ ខ្លាំងនូវការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។ ដោយសង្កត់ធ្ងន់ថា UAE កំពុងគ្រប់គ្រង មូលនិធិវិនិយោគសាធារណៈដោយមានធនធានដ៏ធំ លោកនាយករដ្ឋមន្ត្រីបានសម្តែង បំណងចង់ឲ្យមូលនិធិវិនិយោគរបស់ UAE នឹងបង្កើនការវិនិយោគលើវិស័យដែលវៀតណាមកំពុងមានតម្រូវការ ដូចជាការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល និង សេដ្ឋកិច្ចវិលជុំ។
លោកប្រធានាធិបតី UAE បានអះអាងនូវអាទិភាពក្នុងការជំរុញ និងនាំកិច្ចសហ ប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមឡើងដល់កំពស់ថ្មី ដោយនិយាយថា លោកនឹងដឹកនាំមូលនិធិវិនិយោគរបស់ UAE ស្វែងរកយ៉ាងសកម្មនូវឱកាសចូលរួម គម្រោងវិនិយោគនានានៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ