នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

(VOVWORLD) - នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា ក្នុងបរិបទជួបការលំបាក និងបញ្ហាប្រឈមជាច្រើន ប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ នាំមកនូវសមិទ្ធិផលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមចំណែកកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព សមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VGP/Nhat Bac

នាព្រឹកថ្ងៃទី៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone អញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ។ អង្គប្រជុំបានផ្តោតសំខាន់លើការផ្លាស់ប្តូរ និងឯកភាពលើខ្លឹមសារនៃការវាយតម្លៃលទ្ធផលអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងមក ជាពិសេសបញ្ហាដែលភាគីទាំងពីរបានដោះស្រាយទាំងស្រុង ការងារនៅសេសសល់ ព្រមទាំងដំណោះស្រាយភារកិច្ច និងទិសដៅថ្មីក្នុងឆ្នាំនេះ។

នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា ក្នុងបរិបទជួបការលំបាក និងបញ្ហាប្រឈមជាច្រើន ប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ នាំមកនូវសមិទ្ធិផលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមចំណែកកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព សមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការក្នុងឆ្នាំនេះ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ; ពង្រឹងការផ្សព្វផ្សាយ និងធ្វើឱ្យទំនាក់ទំនងនយោបាយ និងការទូតកាន់តែស៊ីជម្រៅ សម្រេចបាននូវប្រសិទ្ធភាពខ្ពស់; បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យការពារជាតិ និងសន្តិសុខ; កសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងឡាវ; ខិតខំបន្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំនេះពី ១០ - ១៥% ធៀបនឹងឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ ផ្តោតលើការជំរុញការអនុវត្តការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងប្រទេសទាំងពីរ ចាត់ទុកវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទជាសសរស្តម្ភមួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពក្នុងការអនុវត្តដំណោះស្រាយដើម្បីជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរនិងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា “ដំណើរមួយ គោលដៅទាំងបី”។

អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ រដ្ឋាភិបាល ក្រសួង និងស្ថាប័ននៃភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងតំបន់។ វៀតណាមនឹងគាំទ្រយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពដល់ឡាវក្នុងការកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយជោគជ័យនៅឆ្នាំ ២០២៤ មហាសន្និបាតអន្តរសភាអាស៊ាន ៤៥ (AIPA ៤៥) ឆ្នាំ ២០២៤ និងកិច្ចប្រជុំកំពូលផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ