នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ

(VOVWORLD) - ខ្សែរថភ្លើងនេះមានប្រវែង ១២,៥ គីឡូម៉ែត្រ រួមមានស្ថានីយចំនួន ១២ ចាប់ពីស្ថានីយ៍ Nhon ដល់ស្ថានីយហាណូយ វិថី Tran Hung Dao ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ

នាព្រឹកថ្ងៃទី៧ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យស្ថានីយ៍ S9 - Kim Ma ស្ថានីយ៍ S8 - Cau Giay និង Depot Nhon។ ខ្សែរថភ្លើងនេះមានប្រវែង ១២,៥ គីឡូម៉ែត្រ រួមមានស្ថានីយចំនួន ១២ ចាប់ពីស្ថានីយ៍ Nhon ដល់ស្ថានីយហាណូយ វិថី Tran Hung Dao ។ ទុនវិនិយោគសរុបនៃគម្រោងនេះគឺជិត ៣៣ ទ្រីលានដុង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងវិនិយោគសំណង់ទ្រង់ទ្រាយធំ ដែលមានបច្ចេកវិជ្ជាថ្មីដ៏ស្មុគស្មាញ និងពេលវេលាអនុវត្តន៍ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២២។ ទោះជាយ៉ាងនេះក្តី មកទល់ពេលនេះ ដំណើរការគម្រោងមានភាពយឺតយ៉ាវ៖ វឌ្ឍនភាពសរុបនៃគម្រោងថ្មីគឺសម្រេចបានប្រហែល ៧៥%តែប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ម្ចាស់វិនិយោគ និងគណៈគ្រប់គ្រងគម្រោងត្រូវជំរុញ ការត្រួតពិនិត្យជាប្រចាំ ហើយទីក្រុងហាណូយក៏ត្រូវយកចិត្តទុកដាក់ចំពោះគម្រោងនេះផងដែរ។

បន្ទាប់ពីបានត្រួតពិនិត្យគម្រោង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ ក្រសួងពាក់ព័ន្ធ អ្នកម៉ៅការ ម្ចាស់វិនិយោគនៃគម្រោងផ្លូវរថភ្លើងទីក្រុង ដើម្បីដោះស្រាយការលំបាក និងបញ្ហានានាទាក់ទងនឹងគម្រោងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ