នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំ​សន្និសីទ​អនឡាញ​ទូទាំងប្រទេសស្តីពីការបើកចំណាយថវិកាសាធារណៈ

(VOVWORLD) - ការវិនិយោគសាធារណៈគឺជាប្រភពធនធានផង និងជាកម្លាំងចលករនៃការអភិវឌ្ឍទៀតផង។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំ​សន្និសីទ​អនឡាញ​ទូទាំងប្រទេសស្តីពីការបើកចំណាយថវិកាសាធារណៈ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

នាព្រឹកថ្ងៃទី ២១ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទអនឡាញទូទាំងប្រទេសស្តីពីការជំរុញការបែងចែក និងការបើកចំណាយថវិកាទុនវិនិយោគសាធារណៈឆ្នាំ ២០២៣ និងអនុវត្តន៍កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។ អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលបានកំណត់ថា ការវិនិយោគសាធារណៈគឺជាប្រភពធនធានផង និងជាកម្លាំងចលករនៃការអភិវឌ្ឍទៀតផង។ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ បានសង្កត់ធ្ងន់លើការពន្លឿនការបើកចំណាយថវិកាទុនវិនិយោគសាធារណៈ អនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ភារកិច្ចទាំងនេះដើរតួនាទីដ៏សំខាន់ពិសេសទាំងសេដ្ឋកិច្ចនយោបាយ សង្គម ការពារជាតិ សន្តិសុខ ដោះស្រាយការជំពាក់ជំពិន បង្កើតមូលដ្ឋានគ្រឹះតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម វិនិយោគ បើកបរិយាកាសអភិវឌ្ឍន៍ថ្មីបង្កើនលក្ខណៈតភ្ជាប់ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បង្កើនកម្លាំងផ្ទៃក្នុងរបស់ប្រទេសជាតិ  បង្កើតកម្លាំងចលករសម្រាប់ការស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា

ពិភាក្សា និងវិភាគលទ្ធផល មេរៀនបទពិសោធន៍ជាពិសេសការលំបាក និងការជំពាក់ជំពិន ដែលចាំបាច់ត្រូវដោះស្រាយ។ ចែករំលែករូបសណ្ឋាន របៀបធ្វើល្អ ច្នៃប្រឌិត និងដំណោះស្រាយក្នុងការរៀបចំអនុវត្ត។ ទន្ទឹមនឹងនេះ លើកសំណើដំណោះស្រាយ និងភារកិច្ចជាក់ស្ដែង ដើម្បីរៀបចំអនុវត្តន៍ការបើកចំណាយថវិកាវិនិយោគសាធារណៈ ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង បត់បែន និងស្របតាមស្ថានការជាក់ស្តែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ