នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា ថាមពល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់សម្ព័ន្ធក្រុមហ៊ុន Huawei នៅទូទាំងពិភពលោក។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា ថាមពល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Lin Bai Feng ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei

ក្នុងឱកាសអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន (CABIS) លើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន កាលពីម្សិលមិញ ថ្ងៃទី ១៦ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឈានមុខគេមួយចំនួនរបស់ចិនក្នុងវិស័យបច្ចេកវិទ្យា ថាមពល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

អញ្ជើញទទួលជួបជាមួយលោក Lin Bai Feng ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលកំពុងប្រតិបត្តិការនៅប្រទេស និងតំបន់ជាង ១៧០ ជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោកទាក់ទងនឹងការវិនិយោគសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់សម្ព័ន្ធក្រុមហ៊ុន Huawei នៅទូទាំងពិភពលោក។ ជាការឆ្លើយតប លោក Lin Bai Feng បាននិយាយថា សម្ព័ន្ធក្រុមហ៊ុន Huawei មានបំណងចង់ក្លាយទៅជាដៃគូជំរុញ

និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅវៀតណាម រួមជាមួយនឹងដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ឌីជីថលនីយកម្ម និងការផ្លាស់ប្តូរកាបូនទាបលើវិស័យឧស្សាហកម្ម; ត្រៀមខ្លួនជាស្រេចដើម្បីនាំយកការតភ្ជាប់ឌីជីថលទៅកាន់សាលារៀន និងមន្ទីរពេទ្យនៅតំបន់ដាច់ស្រយាល លើកកម្ពស់ការបង្រួញគម្លាតឌីជីថល និងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយតុល្យភាព។

ក្នុងជំនួបជាមួយលោក Zhang Wen Ping អនុប្រធាន និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន បច្ចេកទេសវិស្វកម្មថាមពលចិន (Energy China) ដែលជាសម្ព័ន្ធក្រុមហ៊ុន ពហុឧស្សាហកម្មក្នុងបញ្ជីសហគ្រាសធំជាងគេទាំង ៥០០ នៅលើពិភពលោក យោងតាមការវាយតម្លៃរបស់ទស្សនាវដ្តី Fortune លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ ថារដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចចិននិយាយរួម និង Energy China Group និយាយដោយឡែកដើម្បីដាក់ពង្រាយសកម្មភាពវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាព ជោគជ័យ និងនិរន្តរភាពនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ Energy China ចូលរួមយ៉ាងស៊ីជម្រៅក្នុងគម្រោងថាមពល សាងសង់បណ្តាញថាមពលឆ្លាតវៃ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា ថាមពល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Wang Dong Chu ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសំណង់ដឹកជញ្ជូនចិន (CCCC)

អញ្ជើញទទួលជួបលោក Wang Dong Chu ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសំណង់ដឹកជញ្ជូនចិន (CCCC) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តប្រកបដោយជោគជ័យរបស់ CCCC លើគម្រោងជាង ២០ នៅវៀតណាមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ថាមពល។ ឆ្លើយតបនឹងសំណើរបស់ CCCC ក្នុងការអភិវឌ្ឍ ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង ផ្លូវល្បឿនលឿនមួយចំនួន អាកាសយានដ្ឋាន កំពង់ផែសមុទ្រ ក៏ដូចជាការអភិវឌ្ឍវាយោអគ្គិសនីនៅវៀតណាម លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះធុរកិច្ចបរទេសនិយាយរួម និងធុរកិច្ចចិននិយាយដោយឡែក ដើម្បីពង្រីកការវិនិយោគ និងធុរកិច្ចនៅវៀតណាម ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាព “លោតផ្លោះ” ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើ CCCC ថាក្រៅពីជាអ្នកម៉ៅការទូទៅ សហការកាន់តែច្រើនក្នុងការប្រឹក្សាយោបល់ វិនិយោគលើការសាងសង់គម្រោងដឹកជញ្ជូនសំខាន់ៗ ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរបច្ចេកវិទ្យាដល់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ