នាយករដ្ឋមន្ត្រីវៀតណាម​លោក ហ្វាម មិញជីញ ទទួលជួបអគ្គនាយកសារជីវកម្ម​ Rosatom (រុស្ស៊ី)

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ BRICS បើកទូលាយ នាព្រឹកថ្ងៃទី២៤ ខែតុលា (ម៉ោងក្នុងតំបន់) នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបលោក Alexey Likhachev អគ្គនាយកនៃសាជីវកម្មថាមពលអាតូមិកសហព័ន្ធរុស្ស៊ី (Rosatom) ។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី; បានស្នើឲ្យភាគីរុស្ស៊ី និងសារជីវកម្ម Rosatom បន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមទាំងអ្នកជំនាញ វិស្វករ និងកម្មករជំនាញក្នុងវិស័យថាមពលនុយក្លេអ៊ែរ ក្នុងគោលបំណងសន្តិភាព។

នាយករដ្ឋមន្ត្រីវៀតណាម​លោក ហ្វាម មិញជីញ ទទួលជួបអគ្គនាយកសារជីវកម្ម​ Rosatom (រុស្ស៊ី) - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបអគ្គនាយក Rosatom លោក Alexey Likhachev ។ រូបថត៖ VOV

អគ្គនាយក Rosatom លោក Alexey Likhachev បានអះអាងថា ដោយមានមូលដ្ឋានគ្រឹះដ៏ល្អ និងបទពិសោធន៍សហប្រតិបត្តិការយូរអង្វែង Rosatom មានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង ហើយត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសោធន៍ ជួយគាំទ្រការបណ្តុះបណ្តាលបុគ្គលិកប្រកបដោយវិជ្ជាជីវៈនិងមានប្រព័ន្ធ សម្រាប់វៀតណាម ជំរុញការធ្វើមូលដ្ឋានីយកម្មជាអតិបរមានៅក្នុងវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ