វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ BRICS និងសហគមន៍អន្តរជាតិដើម្បីកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែតុលា (ម៉ោងក្នុងតំបន់) នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំ BRICS ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅដោយប្រធានបទ "BRICS និងអឌ្ឍគោលខាងត្បូង៖ រួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង"។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួម សម័យប្រជុំ។

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ BRICS និងសហគមន៍អន្តរជាតិដើម្បីកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួម សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៤។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថានៅទីនេះ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើចក្ខុវិស័យ និង “អភិក្រមជាសកល សម្រាប់ប្រជាជនទាំងមូល លើគ្រប់ជ្រុងជ្រោយនិងការជំរុញពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ” ដើម្បីដោះស្រាយបញ្ហាប្រឈមរួមដែលមិនធ្លាប់មានពីមុនមក។ ដើម្បីរួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើតការតភ្ជាប់យុទ្ធសាស្ត្រចំនួន៥។ ទីមួយគឺការតភ្ជាប់ធនធាន។ ទីពីរគឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់។ ទីបីគឺការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ឈរលើមូលដ្ឋាននៃការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងពង្រីកលំហអភិវឌ្ឍន៍សម្រាប់គ្រប់ប្រទេស។ ជាពិសេសគឺការតភ្ជាប់មនុស្សជាមួយមនុស្សតាមរយៈវប្បធម៌និងការតភ្ជាប់ក្នុងការកែទម្រង់យន្តការអភិបាលកិច្ចសកល។

ចែករំលែកមេរៀនអភិវឌ្ឍន៍របស់វៀតណាមស្ដីពី “ការតភ្ជាប់ សមាហរណកម្ម និងរួមគ្នាកសាងពិភពលោកកាន់តែល្អប្រសើរ” លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើទស្សនៈសំខាន់ៗមួយចំនួន រួមទាំងការប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនិយមនិងធ្វើពិពិធកម្ម; ធ្វើជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ; អនុវត្តន៍គោលនយោបាយការពារជាតិ “៤ ទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ