នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យារវាងវៀតណាមនិងគុយបា

នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យារវាងវៀតណាមនិងគុយបា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-
បច្ចេកវិទ្យារវាងវៀតណាមនិងគុយបា


(VOVworld)-នារសៀលថ្ងៃទី៣១ឧសភា ក្នុងជំនួបសវនាការជាមួយលោកស្រី Elba
Rosa Perez Motoya រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាន គុយបា ដែល
កំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណា នាយករដ្ឋមន្ត្រី លោក​Nguyen
Xuan Phuc បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវៀតណាមជាមួយ
គុយបាលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា តាមរយៈការ អនុវត្តគំរោងការសហប្រតិ
បត្តិការស្រាវជ្រាវនិងទប់ទល់ជាមួយបម្រែបម្រួល អាកាសធាតុ។​លោក Nguyen
Xuan Phuc បានស្នើថា្នក់ដឹកនាំជាន់ខ្ពស់នៃ ក្រសួងស្ថាប័ននិងតំបន់នានារបស់ប្រ
ទេសទាំងពីរ បន្តការផ្លាស់ប្តូរគណៈប្រតិភូ និងបង្កលក្ខណៈងាយស្រួលសម្រាប់
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរឹតបន្តឹង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិង
វិនិយោគ។

        រីឯខ្លួនវិញ លោកស្រី Elba Rosa Perez Motoya ក៏បានអះអាងថា ដំណើរទស្សន​កិច្ចវៀតណាមលើកនេះរបស់លោកស្រីគឺសំដៅពង្រឹងថែមទៀតនូវទំនាក៉ ទំនង សហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានបរិស្ថាននៃ ប្រទេស
ទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ