នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសភាបណ្ឌិតការពារជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី១៣ខែកញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី  ២០១៧-២០១៨ នៅសភាបណ្ឌិតការពារជាតិ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសភាបណ្ឌិតការពារជាតិ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសភាបណ្ឌិតការពារជាតិ

នាព្រឹកថ្ងៃទី១៣ខែកញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៅសភាបណ្ឌិតការពារជាតិ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ បក្ស រដ្ឋ ជាននិច្ចកាលចាត់ទុកការពារជាតិ-សន្តិសុខ ជាភារកិច្ចស្នូលនិងប្រចាំរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយបណ្ឌិតសភាត្រូវជំរុញខ្លាំងថែមទៀតការងារបូកសរុបស្ថានភាពជាក់ស្ដែង ស្រាវជ្រាវវិទ្យាសាស្ត្រ បំរើប្រកបដោយប្រសិទ្ធភាពភារកិច្ចហ្វឹកហ្វឹន បណ្ដុះបណ្ដាល ស្រាវជ្រាវបញ្ហាយុទ្ធសាស្ត្រការពារជាតិ យុទ្ធសាស្ត្រយោធានិងរបៀបសង្គ្រាមថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ