នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតទំនាក់ទំនងអាស៊ាន-EU

(VOVWORLD) -       នាព្រឹកថ្ងៃទី១៤វិច្ឆិកា នៅទីក្រុង Manila ប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងអាស៊ាន-កាណាដា អាស៊ាន-EU។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតទំនាក់ទំនងអាស៊ាន-EU - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងអាស៊ាន-កាណាដា

          នាព្រឹកថ្ងៃទី១៤វិច្ឆិកា នៅទីក្រុង Manila ប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងអាស៊ាន-កាណាដា អាស៊ាន-EU។

          នៅសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងអាស៊ាន-កាណាដា កាណាដាបានអះអាងថានឹងជំរុញការអនុវត្តផែនការធ្វើសកម្មភាព ២០១៦-២០២០ ប្រកបដោយប្រសិទ្ធភាព បង្កើនការជួយឧបត្ថម្ភអាស៊ាន ក្នុងការកសាងសហគមន៍…លៗ

          នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងវិស័យអាទិភាពចំនួន៣ ត្រូវជំរុញកិច្ចសហប្រតិបត្តិការ រួមមាន៖លើកកំពស់សមត្ថភាពសហគ្រាសធុនតូចនិងមធ្យម បង្កើនការតភ្ជាប់ ដោះស្រាយឧបសគ្គនានាអំពីបំរែបំរួលអាកាសធាតុ ភេរវកម្ម និងអំពើហឹង្សា និងសន្តិសុខសមុទ្រ។ 

          នៅសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនង អាស៊ាន-EU បណ្ដាថ្នាក់ដឹកនាំអាស៊ាននិងEU ឯកភាពបន្តជំរុញអនុវត្តផែនការធ្វើសកម្មភាព អាស៊ាន-EU ដំណាក់កាល  ២០១៨ -២០២២ បង្កើនកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម។

          ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានចាត់ទុកថា៖អាស៊ាន និង EU ត្រូវបង្កើនការតភ្ជាប់ក្នុងដំណើការអនុវត្តកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទប់ទល់នឹងបំរែបំរួលអាកាស ធាតុ ទប់ទល់នឹងឧបសគ្គសន្តិសុខប្រពៃណី និងក្រៅប្រពៃណី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ