នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM)11

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM)11 - ảnh 1
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc 

          (VOV)_នាព្រឹកថ្ងៃទី១៥ កក្កដា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់​អាស៊ី-អឺរ៉ុប  លើកទី១១ (ASEM 11) នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី​ ។​ ដោយប្រធានបទ៖
 ២០ឆ្នាំ ASEM៖ទំនាក់ទំនងដៃគូដើម្បីអនាគតតាមរយការ​តភ្ជាប់ សន្និសីទ ASEM 
លើកនេះបានគូសសញ្ញា​២០ឆ្នាំបង្កើត ដែលក្នុង​នោះ​វាយតំលៃអំពីទំនាក់ទំនងដៃគូ 
និងការកំណត់ទិសដៅ សហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ីនិងអឺរ៉ុប។

          ចូលរួមសន្និសីទ ASEM លើកទី១១នេះ ជាឱកាសដើម្បីវៀតណាមបន្ត​អនុវត្ត
ខ្លាំងក្លាគោលនយោបាយកិច្ចការបរទេសបហុបែប​ និងពហុ​ទិសភាវូបនីយកម្មរបស់
ខ្លួន។ ការចូលរួមសកម្មពីវៀតណាមនិងប្រទេសសមាជិកនានាក្នុង ASEM បាននិង
កំពុងជំរុញខ្លាំងការតភ្ជាប់រវាងអាស៊ីនិងអឺរ៉ុប ​ជំរុញ​សន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ដើម្បីផលប្រយោជន៍សំរាប់ប្រជាជនលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ